ថ្ងៃចន្ទ ១១កេីត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២០៥៦៨ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤
គណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលា ស្ដីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ រយៈពេល១ថ្ងៃពេញ ដើម្បីប្រមូលធាតុចូលពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីដាក់ចេញជាវិធានការដោះស្រាយ និងរៀបចំជាផែនការសកម្មភាព សម្រាប់អនុវត្តជាក់ស្ដែងក្នុងឆ្នាំ២០២៥ លើការងារគ្រប់គ្រងដីរដ្ឋ។
សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព បណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត សរុបមានអ្នកចូលរួមប្រមាណ ២៥០រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដូចខាងក្រោម៖
* ទី១៖ ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជារួម ពិសេសការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីរដ្ឋ និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
* ទី២៖ ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។
* ទី៣៖ ពិភាក្សាលើវិធានការ និងជំហានការងារបន្ទាប់ ដើម្បីជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។
មតិយោបល់ដែលលើកឡើងក្នុងអង្គសិក្ខាសាលា នឹងត្រូវបូកសរុប ដើម្បីដាក់ចេញជាវិធានការដោះស្រាយ និងរៀបចំជាផែនការសកម្មភាព សម្រាប់អនុវត្តជាក់ស្ដែងក្នុងឆ្នាំ២០២៥។
សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងពង្រឹងជាបន្តបន្ទាប់