ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



101 - អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក ស្រ៊ុន ភារម្យ អនុប្រធានមន្ទីរ តំណាងលោកស្រី ខុន លក្ខិណា​ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល និងលោក ហួត ភារម្យ អនុប្រធានការិយាល័យថវិការថ្នាក់ក្រោមជាតិ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥​ ​ដល់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អមដោយមន្ត្រីជំនាញជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានថ្លែងសុន្ទរកថាបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌផែនការកសាងសមត្ថភាព ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាល រាជធានី-ខេត្តទាំង ២៥ និងលោក លោកស្រី ដែលអញ្ជើញជាតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥ ប្រមាណ ១២០នាក់។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែម ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានី-ខេត្ត ក្នុងការបំពេញមុខងារពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្រោយពីវគ្គបណ្តុះបណ្តាលបញ្ចប់ដោយជោគជ័យ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានថ្លែងសុន្ទរកថាបិទ និងបានប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមទាំងអស់គ្នា។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
96 - មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល និងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៦ សរ. ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥

នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាល ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៦​ សរ. ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧​ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាពជំនាញជុំវិញខេត្តប្រមាណ ៤០រូប។

ដោយផ្អែកលើក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ បានផ្តល់ទស្សនវិស័យរយៈពេលមធ្យមនៃការអភិវឌ្ឍសេដ្ឋកិច្ច និងកំណត់អាទិភាពគោលនយោបាយរបស់រាជរដ្ឋភិបាល ព្រមទាំងនិន្នាការចំណូល និងចំណាយថវិកាជាតិ សម្រាប់រយៈពេលមធ្យមឆ្នាំ ២០២៥-២០២៧ ក៏ដូចជាផ្តល់នូវលំហថវិការួមសម្រាប់ដោះស្រាយតម្រូវការចំណាយរបស់ក្រសួង ស្ថាប័ន សម្រាប់រយៈពេលខ្លី និងមធ្យមរបស់ខ្លួន។​ ក្នុងន័យនេះ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម បានកំណត់នូវពិដានថវិកាជាកញ្ចប់រួមជាក់លាក់ដែលជាលទ្ធភាព ថវិការបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៥ ជាឆ្នាំទី១ និងសម្រាប់ឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលអាចនឹងធ្វើការកែតម្រូវតាមការចាំបាច់នៅឆ្នាំបន្ទាប់ស្របតាមនិន្នាការប្រែប្រួលនៃបរិការណ៍សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងប្រទេស។ ជាមួយគ្នានេះ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក៏បានកំណត់ផងដែរអំពីលទ្ធភាពផ្នែកធនធាន និងអាទិភាពគោលនយោបាយចម្បងៗតាមវិស័យដើម្បីសម្រេចគោលដៅរួមរបស់រាជរដ្ឋាភិបាល ដែលការកំណត់នេះជាយន្តការពីលើចុះក្រោម ចំណែក ឯការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ដែលមន្ទីរ អង្គភាពជំនាញត្រូវរៀបចំនាពេលនេះគឺជាយន្តការពីក្រោមឡើងលើ។ យន្តការទាំងពីរនេះ គឺមានចាំបាច់មិនអាចខ្វះបានដើម្បីធានាឱ្យការរៀបចំច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំមានតុល្យភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែបានរៀបចំ កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ជូនដល់លោក លោកស្រី នាងកញ្ញាទាំងអស់ ដែលជាមន្ត្រីទទួលបន្ទុកការងារហិរញ្ញវត្ថុរបស់បណ្តាមន្ទីរ អង្គភាពជំនាញ ដើម្បីឱ្យការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និងការរៀបចំគម្រោងថវិកាប្រចាំឆ្នាំរបស់បណ្តាមន្ទីរ អង្គភាពជំនាញនីមួយៗបានត្រឹមត្រូវ និងទាន់ពេលវេលា។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូំសម្តែងនូវការកោតសសើរចំពោះ អគ្គនាយកដ្ឋានថវិកា និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន ជានិច្ចកាលតែងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៏សមត្ថភាពជូនមន្រ្តីរាជការនៃបណ្តាមន្ទីរ អង្គភាព និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត គោលការណ៏ណែនាំថ្មីៗ ដែលពាក់ព័ន្ធនឹងការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខេត្ត។  ទន្ទឹមនេះ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែមានទំនាក់ទំនងល្អ សម្របសម្រួលប្រកបដោយភាពទន់ភ្លន់ជាមួយ បណ្តាមន្ទីរ អង្គភាពជំនាញ និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់នៅក្នុងខេត្ត។ ខ្ញុំសូមឱ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តរក្សាកិច្ចសហការដ៏ល្អប្រពៃនេះ ដើម្បីឱ្យការអនុវត្តការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខេត្តកណ្តាល ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
21 - កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា

រូបភាពខ្លះៗដែលផ្ដិតចេញពីពិធីដាក់ដំណើរការជាផ្លូវការនូវ «កម្មវិធីថ្នាក់ជាតិស្តីពី ធុរកិច្ចថ្មីកម្ពុជា» ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Some snapshots in the official launch of “Startup Cambodia” National Program that was held on December 8, 2021 and presided over by His Excellency Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance. កម្មវិធីថ្នាក់ជាតិនេះ សម្របសម្រួលដោយ / Startup Cambodia national program is coordinated by: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance, Techo Startup Center និង សហគ្រិនខ្មែរ Khmer Enterprise

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
20 - សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
19 - កិច្ចពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruk

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា, នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
17 - ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
16 - ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
15 - ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
13 - ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
12 - ព័ត៌មានសេដ្ឋកិច្ច
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២០ ខែធ្នូ ឆ្នាំ ២០២១
អានបន្ថែម
ចំនួនសុរប: 11