នៅព្រឹកថ្ងៃចន្ទ ៣រោច ខែ កក្តឹក ឆ្នាំរោង ឆស័ក ព.ស ២០៦៨ត្រូវនឹងថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤
-លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរ សហវ ចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឡេីងវិញនូវ អគារចាស់សាលាសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ។
ដោយមានការចូលរួម ពី មន្ទីរ អង្គភាព ជំនាញ ជំវិញខេត្ត កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំ និងមន្ត្រីក្រុងសំពៅពូន មេឃុំ ចៅសង្កាត់
សូមគូសបញ្ជាក់ថា អគាររដ្ឋបាលសង្កាត់ព្រែកជ្រៃបានសាងសង់តាំងពីឆ្នាំ២០០៥ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ ក្រោមគម្រោងថវិការបស់ADB ។ ២០១៨ ដីមុខអគារដ្ឋបាលបានបាក់ច្រាំង ធ្វេីអោយរដ្ឋបាលព្រែកជ្រៃត្រូវផ្លាស់ចេញទៅទីកន្លែងថ្មី ដោយបានយកចិត្តទុកដាក់ពី ឯកឧត្ដម អភិបាលខេត្ត អោយជួសជុលអគារចាស់ឡេីងវិញ នឹងដាក់អោយដំណេីរការងាររដ្ឋាលបំរេីសាធារណៈចាប់ពីពេលនេះតទៅ។
បន្ទាប់ពីសម្ភោធអគាររដ្ឋបាលសង្កាត់ព្រែកជ្រៃរួច ឯកឧត្ដមក៏បានចុះទៅពិនិត្យទីតាំងបង្គលព្រំដែន ព្រំដែនជ្រៃ ខានអាន និង វត្តប៉ាក់ណាម។