នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកណ្ដាល សហការជាមួយរតនាគារខេត្ដកណ្ដាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្ដចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤ ជូនរដ្ឋបាលក្រុង ស្រុក ទាំង ១៣ នៃរដ្ឋបាលខេត្ដកណ្ដាល។ កិច្ចប្រជុំដឹកនាំដោយ លោក ហុង ស៊ុនតិច អនុប្រធានមន្ទីរ តំណាងឱ្យលោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តកណ្តាល និងលោក អ៊ុ គន្ធា អនុប្រធានរតនាគារ តំណាងឱ្យ លោកស្រី តុប ស៊ីថា ប្រធានរតនាគារ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមដោយ លោក លោកស្រីអភិបាលរងក្រុង ស្រុក និងមន្រ្ដីទទួលបន្ទុកហិរញ្ញវត្ថុរដ្ឋបាលក្រុង ស្រុក សរុបមានចំនួន ៥០ នាក់។ គោលបំណង នៃការរៀបកិច្ចប្រជុំ គឺសំដៅធានាឱ្យអនុវត្ដថវិការបស់រដ្ឋបាលក្រុង ស្រុក និងការរៀបចំការបិទបញ្ជីចំណូល ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្ដចំណូល ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមនីតិវិធីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានប្រសិទ្ធភាព និងទាន់ពេលវេលា ៕