រសៀលថ្ងៃអង្គារ៍ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ត្រូវថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤
លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល បានអញ្ជើញចូលរួមអមដំណើរថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមទាំង ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធចូលរួម កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ សម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តកណ្តាល នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។