ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១០ ខែមេសា ឆ្នាំ ២០២៥

នាថ្ងៃព្រហស្បតិ៍ ១៣កើត​ ខែចេត្រ​ ឆ្នាំរោង​ ឆស័ក​ ព​.ស​ ២៥៦៨​ត្រូវនឹង​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។លោកស្រីខុន លក្ខិណា ប្រធានមន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្តកណ្តាលបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល។

សម្រាប់សង្ក្រាន្តឆ្នាំថ្មី រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងនោះដែរមានការប្រគំតន្ត្រី  ការលេងល្បែងប្រជាប្រិយជាច្រើន មានតំបន់ត្រជាក់ចិត្ត និងកម្មវិធីផ្សេងៗទៀត ដែលបង្កនូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ដែលមកទស្សនាកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។

នេះជាការលើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាល ខេត្តកណ្ដាល បន្តថា៖ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះ ដោយក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកំសាន្តសប្បាយជាច្រើន ដូចជា ចោលឈូង បោះអង្គញ ទាញព្រ័ត ឡើងសសរខ្លាញ់ លោតបាវ លាក់កន្សែង លោតអន្ទាក់ខ្សែរ ដណ្តើមស្លឹកឈើ វាយក្អម គោះអង្រែ ការប្រគុំតន្ត្រីសម័យ ការបាញ់ទឹក តន្ត្រីស្គរដី តំបន់ត្រជាក់ចិត្ត និងមានទីតាំងលេងកម្សាន្តសប្បាយជាច្រើនផ្សេងៗទៀតផងដែរ។

ទន្ទឹមនឹងការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយនានាជាច្រើនផងដែរនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំផែនការការពារឱ្យបានច្បាស់លាស់ ដើម្បីរៀបចំនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ត្រៀមបង្ការក្នុងករណីមានបទល្មើសណាមួយកើតឡើង។ ហើយក្នុងករណីមានបទល្មើសណាមួយកើតឡើង កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវស្វែងរកមកផ្ដន្ទាទោសតាមច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវរៀបចំតុបតែង អង្គភាពរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ជាមួយគ្នានេះដែរអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ត្រូវតុបតែងផ្ទះរៀងៗខ្លួនឱ្យបានស្អាត មានសោភ័ណភាព ដើម្បីទទួលពរជ័យពីទេវតាឆ្នាំថ្មី ៕


ព័ត៌មានទាក់ទង