រសៀលថ្ងៃពុធ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី4 ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល សហការជាមួយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលមានការចូលរួមពីតំណាងរតនាគារខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ សរុបប្រមាណ ៥០នាក់។ សារាចរស្តីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ត្រូវបានដាក់ចេញដើម្បីផ្តល់មគ្គទ្ទេសក៍បច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធ ដល់គ្រប់ក្រសួង ស្ថាប័ន , មន្ទីរជំនាញរាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលឋិតនៅក្រោមក្រសួង ស្ថាប័ន នីមួយៗ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ(សម្រាប់មុខងារប្រគល់មានភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ) ក្នុងការរៀបចំគម្រោងថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕