ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំ ពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) និងជំរុញការរៀបចំធ្វេីប័ណ្ណកម្មសិទ្ធិលេីអចលនវត្ថុជាទ្រព្យសម្បត្ដិរបស់រដ្ឋ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ ២០២៣

កិច្ចប្រជុំ ពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) និងជំរុញការរៀបចំធ្វេីប័ណ្ណកម្មសិទ្ធិលេីអចលនវត្ថុជាទ្រព្យសម្បត្ដិរបស់រដ្ឋ

នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦  ខែកក្កដា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំ ពិនិត្យផ្គូរផ្គង និងវាយតម្លៃលើកការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មានគ្រប់គ្រងទិនន្ន័យ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SRMIS) និងជំរុញការ ធ្វេីប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ចន័្ទតារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ម៉ែន ណារុន អនុប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំដឹកនាំសម្របសម្រួលដោយលោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល  រួមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័ន លោក  លោកស្រីប្រធាន  អនុប្រធានមន្ទីរ  អង្គភាពអភិបាលរង  ក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងមន្រ្តីជំនាញប្រមាណ ២៤០នាក់។

ព័ត៌មានទាក់ទង