សិក្ខាសាលាស្តីពី ”ការជំរុញការប្រើប្រាស់ទិន្នន័យបើកចំហ និងទិន្នន័យធំ( Open and Big Data) ”
នាថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះសីហនុ។
-----------------------
មន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាស្តីពី ”ការជំរុញការប្រើប្រាស់ទិន្នន័យបើកចំហ និងទិន្នន័យធំ( Open and Big Data) ” ក្រោមអធិបតីភាព លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងឯកឧត្ដម ហ៊ាង កាណុល អនុរដ្ឋលេខាធិការ ក្រសួងផែនការ ដើម្បីផ្តល់ចំណេះដឹងជាចម្បងអំពីការប្រើប្រាស់ទិន្នន័យធំ ដែលមានលក្ខណៈឌីជីថល ឬតាមប្រព័ន្ធបណ្តាញអ៊ីនធឺណិត សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា។
ព័ត៌មានទាក់ទង