ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយសេចក្តីព្រាងរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង(SWOT)ខេត្តកណ្តាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ ២០២៣

នាថ្ងៃអង្គារ ៨រោច ខែកត្តិត ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំពីវឌ្ឍភាពការងារ វិភាគSWOT របស់រដ្ឋបាលខេត្តដឹកនាំដោយ ឯកឧត្ដម នូវ ប៉េងចាន់តារា អភិបាលរងខេត្ត ដោយមានការចូលរួមពីនាយករងរដ្ឋបាល ទីចាត់ការចំណុះរដ្ឋបាលខេត្តនិងមន្ទីរ អង្គភាព ជុំវិញខេត្ត។

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានស្នើរដល់បណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវផ្ដល់ទិន្នន័យ និងរបាយការណ៍តាមបណ្ដាមន្ទីរ អង្គភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីងាយស្រួលអោយមន្ទីរទទួលបានទិន្នន័យច្បាស់លាស់ ដើម្បីងាយស្រួលធ្វើរបាយការណ៍វិភាគ (SW0T)។

ឯកឧត្តមអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់បន្ថែមទៀតថា៖ គោលបំណងរៀបចំរបាយការណ៍វិភាគ (SWOT) គឺស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងកម្មវិធី កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការការរៀបចំរបាយការណ៍វិភាគ (SWOT) ក្នុងគោលបំណងឆ្លើយតបទៅ និង តម្រូវការជាអទិភាពក្នុងការងារអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព និងបរិយាប័ន្ន។

របាយការណ៍នេះ និងក្លាយជាឯកសារសំខាន់ សម្រាប់អ្នកវិនិយោគក្នុងនិង ក្រៅប្រទេសមានបំណងស្វែងយល់ពីសក្តានុពលកាលានុវត្តភាពរបស់ខេត្ត សម្រាប់ចាប់ផ្តើមបោះទុនវិនិយោគ។

ព័ត៌មានទាក់ទង