ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ដកណ្ដាល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមីនា ឆ្នាំ ២០២៣

ព្រឹក ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្ត និងមានការចូលរួមពី លោក ហុង ស៊ុនតិច អនុប្រធានមន្ទីរ តំណាង លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញ អង្គភាព រដ្ឋបាលក្នុង ស្រុក សរុប ៣៥ រូប។ កិច្ចប្រជុំខាងលើមានគោលបំណងផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០៤៣ សសរ ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ដកណ្ដាល ស្ដីពីការកែសម្រួលសមាសភាពអនុគណៈកម្មាធិការវិនិយោគខេត្ដកណ្ដាលឱ្យស្របតាមអនុក្រិត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការរៀបចំនិងការប្រព្រឹត្ដទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ដ ក្នុងគោលបំណងធានាឱ្យការអនុវត្ដច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមានប្រសិទ្ធភាព តម្លាភាពជូនអ្នកវិនិយោគក្នុងនិងក្រៅប្រទេស។ អនុក្រិត្យលេខ១២០ អនក្រ.បក​ ជំពូកទី ៣ មាត្រា៣ បានចែងថា អនុគណៈកម្មាធិការវិនិយោគខេត្ដ(អ.គ.វ.រ.ខ)មានតួនាទី ភារកិច្ចពិនិត្យនិងសម្រេចលើការចុះបញ្ជីការផ្ដល់ការលើកទឹកចិត្ដ ការធានា ការទិញ ការលក់ ការរួមបញ្ជូលគ្នា ការលុប និងកាដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង ៥ (ប្រាំ )លានដុល្លារអាមេរិចចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ដសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រិត្យដោយទ្បែក និងស្របតាមបទប្បញ្ញត្ដិនានានៃច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។


ព័ត៌មានទាក់ទង