ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១.កត្ដាភូមិសាស្រ្ដ ៖ ខេត្ដកណ្ដាលមានផ្ទៃដី ៣.២១១,៤៦០គ.មក្រទ្បា ហ៊ុំព័ន្ធជុំវិញ រាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ ៦ ខេត្ដ (កំពង់ឆ្នាំង, កំពង់ចាម, ព្រៃវែង ,កំពង់ស្ពី , តាកែវ និងខេត្ដអានយ៉ាងប្រទេសវៀតណាម ), ចែកចេញជា ១៣ ក្រុង ស្រុក ,១២៧ ឃុំ សង្កាត់ , ១០១០ ភូមិ , ផ្ទៃដីលំនៅដ្ឋានចំនួន ១០ % , ផ្ទៃដីកសិម្ម ៦៤% ,ផ្ទៃដីលិចទឹក១៣% និងផ្ទៃទឹក ១៣% ។ សីតណ្ហភាពអប្បបរិមា ២៥ អង្សាសេ អតិបរិមា ៣៨ អស្សាសេ ។ ពីរាជធានីភ្នំពេញ មកទីរួមខេត្ដមានចម្ងាយ ១១ គ.ម។ ២.កត្ដាប្រជាសាស្រ្ដ ៖ ខេត្ដកណ្ដាលមានប្រជាជន ចំនួន១ ៣៣០ ៤០០ នាក់ , ប្រជាជនមានអាយុពេញកម្លាំងពលកម្ម ចំនួន ៥៤% , អត្រាអ្នកចេះអក្សរអាយុ ១៥ ដល់ ៦០ ឆ្នាំ មានចំនួន ៩៧,២% ។ ៣.កត្ដាហេដ្ឋារចនាសម្ព័ន្ធ ៖ ខេត្ដកណ្ដាលមាន ផ្លូវជាតិ និងផ្លូវខេត្ដ ចំនួន ៧៣ ខ្សែ មានប្រវែងសរុប ៨៤៧,៧០៩ គ.ម ,ផ្លូវជាតិចំនួន ១៧ខ្សែ មានប្រវែង ៣៩៤,៧៧២ គ.ម តភ្ជាប់ទៅខេត្ដ ទាំង ៦ និងបម្រើឱ្យការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវខេត្ដ ចំនួន ៥៥ ខ្សែ មានប្រវែង ៤៥២,៩៣៧ គ.ម ។ ផ្លូវទឹក មាន ទន្លេមេគង្គលើ - មេគង្គក្រោម, ទន្លេសាប ,ទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ តភ្ជាប់កំពង់ផែស្វយ័តភ្នំពេញ ទៅកំពង់ផែកំពត និងកំពង់ផែទឹកជ្រៅខេត្ដព្រះសីហនុ ។ ផ្លូវអាកាស មាន អាកាសយាន្ដដ្ឋានអន្ដរជាតិតេជោ ខ្នាត 4F សាងសង់លើផ្ទៃដី ២ ៦០០ ហិកតា អាចធ្វើការចុះយន្ដយន្ដហោះធុនធំ និងអាចតភ្ជាប់ការហោះហើរត្រង់ទៅទ្វីបអ៊ឺរ៉ុបនិងអាមេរិច,តាមផែនការអាកាសយាន្ដដ្ឋានអន្ដរជាតិតេជោ អាចទទួលបានភ្ញៀវ ១៣ លាននាក់នៅឆ្នាំ២០៣០ និង ៣០ លាននាក់នៅឆ្នាំ២០៥០។ ៤.កត្ដាបរិស្ថាន ៖ខេត្ដកណ្ដាល បានរៀបចំប្រព័ន្ធរំដោះទឹកជំនន់ , អាងប្រព្រឹត្ដកម្មទឹកកង្វក់, និងមានផែនការអភិវឌ្ឍន៍ឱ្យក្លាយជាខេត្ដខ្សែក្រវ៉ាតបៃតង។ ៥.ច្រកទ្វារអន្ដរជាតិ៖ ខេត្ដកណ្ដាល មានច្រកទ្វារអន្ដរជាតិចំនួន ២ គឺច្រកទ្វារអន្ដរជាតិក្អមសំណ ស្រុកលើកដែក និងច្រកទ្វារអន្ដរជាតិជ្រៃធំ ក្រុងសំពៅពូន តភ្ជាប់ការដឹកជញ្ជូនទៅកាន់ប្រទេសវៀតណាម។ ៦.ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី ៖ ទឹកស្អាតសម្រេចបាន ៩៥៦/១០១០ ភូមិ ស្មើនិង៩៤,៦៥% , អគ្គិសនី សម្រេចបាន ១០១០/១០១០ ភូមិ ស្មើនិង ១០០% ,ថ្លៃសេវាប្រើប្រាស់អគ្គិសនី ប្រភេទលំនៅឋាន ចាប់ពី១ - ១០KWh/ខែ តម្លៃ ៣៨០ រៀល, ចាប់ពី ១១ -៥០ kWh/១ ខែ តម្លៃ ៤៨០ រៀល, ចាប់ពី ៥១ - ២០០ KWh/១ខែ តម្លៃ ៦១០ រៀល, ប្រើលើស ២០០KWh/១ ខែ តម្លៃ ៧៣០ រៀល , ប្រើប្រាស់ប្រភេទអនុគ្រោះពិសេស សាលារៀន មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅជនបទ ៦១០ រៀល/១ KWh, វិស័យកសិកម្ម ចាប់ពីម៉ោង ៩ យប់ ដល់ ម៉ោង ៧ ព្រឹក តម្លៃ ៤៨០ រៀល/១KWh ។ ៧.ផលិតផលក្នុងស្រុកសរុប GDP ៖ ឆ្នាំ២០២៣ GDP ខេត្ដ មានចំនួន ៣ ១៤១ លានដុល្លារអាមេរិច(វិស័យកសិកម្ម៣៣,៤៦% ,វិស័យ ឧស្សាហកម្ម ៤០,៩០%,វិស័យសេវាកម្ម ២៥,៦៦%), ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗចំនួន ២ ២៧៥ ដុល្លារ និងអត្រាភាពក្រីក្រចំនួន ៣,៦៨% ។ ៨.ធនធានហិរញ្ញវត្ថុ៖ ឆ្នាំ២០២៣ ខេត្ដកណ្ដាល ប្រមូលចំណូលសារពើពន្ធ បានចំនួន ៦៤,៧លានដុល្លារ ,ចំណូលមិនមែនសារពើពន្ធ ចំនួន ៦,៧ លានដុល្លារ , ការចំណាយ( ខេត្ដ, ក្រុង ស្រុក, ឃុំ សង្កាត់ ,មន្ទីរជំនាញ (រដ្ឋបាល, បៀវត្ស, និងអភិវឌ្ឍន៍ ) ចំនួន ១៥៤,៨លានដុល្លារ |
១.ការរៀបចំផែនការអភិវឌ្ឍន៍៖ ពង្រឹងការៀបចំផែនការអភិវឌ្ឍន៍ ដោយមានការកំណត់ចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្រ្ដ និង ផែនការសកម្មភាព ដែលមានសង្គិតភាពជាមួយយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ,កម្មវិធីកែទម្រង់នានា និងកម្មវិធីរបស់ក្រសួង ស្ថាប័ន អង្គភាព ។
២.ការគ្រប់គ្រងស្ថាប័ន និងធនធានមនុស្ស ៖ ពង្រឹងការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្ស នៅតាមអង្គភាពរដ្ឋដើម្បីឆ្លើយតបទៅនិងការអភិវឌ្ឍន៍របស់សង្គម សេដ្ឋកិច្ច ក្នុងគោលដៅឈានទៅសម្រេចបានរដ្ឋបាលឌីជីថល។
|
១.គោលនយោបាយថ្នាក់ជាតិ៖យុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានបាវចនា ៥ ៖ កំណើន, ការងារ ,សមធម៌ , ប្រសិទ្ធភាព និងចីរភាព។ ការងារអទិភាពគន្លឹះ៥ ៖មនុស្ស ,ផ្លូវ ,ភ្លើង ,ទឹក និងបច្ចេកវិទ្យាឌីជីថល, កម្មវិធីកំណែទម្រង់នានា ,គោលនយោបាយរបស់ក្រសួង ស្ថាប័ន ដើម្បីសម្រេចចក្ខុវិស័យចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
២.កត្ដាភូមិសាស្រ្ដ ៖ ធ្វើឱ្យខេត្ដកណ្ដាល ក្លាយជាខេត្ដយុទ្ធសាស្រ្ដក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកការតភ្ជាប់ទំនាក់ទំនងលើគ្របវិស័យ ទាំងវិស័យកសិកម្ម , ឧស្សាហកម្ម , សេវាកម្ម ទេសចរណ៍ , ការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម។ ជាពិសេស ខេត្ដកណ្ដាល មិនមានការគំរាមកំហែងធ្ងន់ធ្ងរពីការបម្រែបម្រួលអាកាសធាតុនោះទេ។
|
១.នយោបាយពិភពលោកមានភាពមិនច្បាស់លាស់ ៖ ការប្រែប្រួលគោលនយោបាយ និងស្ថិរភាព ពិភពលោក ដូចជា ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយរវាង ចិន - សហរដ្ឋអាមេរិច , សង្រ្គោមអ៊ុយក្រែន - រុស្សី , សង្រ្គោមអ៊ីស្រាអែល - ប៉ាលីស្ទីន, ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ។ល។ ធ្វើឱ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរណ៍ និងការវិនិយោគពីក្រៅប្រទេស។
២.កំណើនសេដ្ឋកិច្ចពិភពលោក៖ ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក, ការធ្លាក់ចុះការបញ្ជាទិញទំនិញ ,ការធ្លាក់ចុះតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទាំងពិភពលោក បានកំពុងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក។
|
ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ