ជ្រើសរើសភាសា: Khmer Khmer English English

អំពីមន្ទីរសហវ រាជធានី ខេត្ដ

យោងតាមប្រកាសលេខ ៦២៤ ​សហវ.ប្រក​ ចុះថ្ងៃទី៨ ​ខែកញ្ញា​​ ឆ្នាំ២០២២ ​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ស្ដីពី​ការរៀបចំនិងការប្រព្រឹត្ដទៅនៃនាយកដ្ឋាន​និងអង្គភាពក្រោមឱវាទក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​​ បានចែងថា​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី​ ខេត្ដ ​ស្ថិតក្រោមការសម្រប​សម្រួល របស់អគ្គលេខាធិការដ្ឋាន​ បំពេញមុខងារ​ជាតំណាង​ក្រសួង​លើការងារសម្របសម្រួល​អង្គភាព​ថ្នាក់មូលដ្ឋាន ​របស់ក្រសួង ​ព្រមទាំង​អនុវត្ដ​ភារកិច្ច​គ្រប់គ្រង​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​តាមការកំណត់​របស់រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ​

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ដមានការិយាល័យចំនួន ៥ ជាសេនាធិការ

១.ការិយាល័យបុគ្គលិក រដ្ឋបាលនិងហិរញ្ញវត្ថុ

២.ការិយាល័យថវិកាមន្ទីរជំនាញ

៣.ការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

៤.ការិយាល័យទ្រព្យសម្បត្ដិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ

៥.ការិយាល័យលទ្ធកម្មសាធារណៈ

តួនាទី ភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ដមានជាអាទិ៍៖

-ការអភិវឌ្ឍន៍ធ្វើទំនើបកម្មអង្គភាព ​កសាងសមត្ថភាពមន្រ្ដីរាជការក្រោមឱវាទ មន្រ្ដីហិរញ្ញវត្ថុ​នៅតាមមន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ

-បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់មន្រ្ដីលើការងារអនុវត្ដប្រព័ន្ធ ​FMIS ​សម្រាប់គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ

-សម្របសម្រួលនិងសហការជាមួយមន្ទីរជំនាញ​ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ​​ធ្វើការរៀបចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្នាក់មូលដ្ឋាន

-ផ្សព្វផ្សាយគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជូនដល់មន្ទីរជំនាញ អង្គភាព

​ ​និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

-ពង្រឹងប្រសិទ្ធភាព​ ភាពស័ក្តិសិទ្ធនិងការទទួលខុសត្រូវ​លើការងារត្រួតពិនិត្យនិងផ្ដល់ទិដ្ឋាការ

​ ​ចំណាយលើអាណត្ដិបើកប្រាក់​របបស់មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ

-ចូលរួមពង្រឹងការអនុវត្ដច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ​ច្បាប់ស្ដីពីរបបហិរញ្ញវត្ថុ​និង​ការ

​ គ្រប់គ្រងទ្រព្យសម្បត្ដិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ​​ ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ​ច្បាប់ស្ដីពី​​​

ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ អនុក្រិត្យ ប្រកាស សារាចរ ព្រមទាំងលិខិតបទដ្ឋានគតិយុត្ដ

-ពង្រឹងការគ្រប់គ្រង ការធ្វើបណ្ណកម្មសទ្ធិដីរដ្ឋ ​ការរៀបចំបញ្ជីសារពើភណ្ឌ​កើន-ថយប្រចាំឆ្នាំ​​ការជំរះបញ្ជីទ្រព្យសម្បត្ដិរដ្ឋនៅតាមន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ

-ពង្រឹងការគ្រប់គ្រងនិងការប្រមូលចំណូលមិនមែនសារពើពន្ធនៅតាមន្ទីរជំនាញ ​និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ជាតិ

-ពង្រឹងការគ្រប់គ្រងអាជីវកម្មបញ្ចាំ​និងប្រតិភោគដោយអនុប្បទាន​និងការអភិវឌ្ឍន៍វិស័យ

អចលនវត្ថុក្នុងមូលដ្ឋាន

-ពង្រឹងប្រសិទ្ធភាព ​គុណភាព សុក្រិត្យភាពក្នុងការរៀបចំផែនការយុទ្ធសាស្រ្ដថវិកា​ការរៀបចំគម្រោងថវិកាកម្មវិធីប្រចាំឆ្នាំ អនុវត្ដថវិកា ការត្រួតពិនិត្យថវិកា

-រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំផ្ញើជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



ហ្វេសបុក