នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាលបានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល។
សម្រាប់សង្ក្រាន្តឆ្នាំថ្មី រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងនោះដែរមានការប្រគំតន្ត្រី ការលេងល្បែងប្រជាប្រិយជាច្រើន មានតំបន់ត្រជាក់ចិត្ត និងកម្មវិធីផ្សេងៗទៀត ដែលបង្កនូវបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ដែលមកទស្សនាកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។
នេះជាការលើកឡើងរបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារអនុវត្តបន្ត សម្រាប់ខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល។
ឯកឧត្តមអភិបាល ខេត្តកណ្ដាល បន្តថា៖ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះ ដោយក្នុងនោះរដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកំសាន្តសប្បាយជាច្រើន ដូចជា ចោលឈូង បោះអង្គញ ទាញព្រ័ត ឡើងសសរខ្លាញ់ លោតបាវ លាក់កន្សែង លោតអន្ទាក់ខ្សែរ ដណ្តើមស្លឹកឈើ វាយក្អម គោះអង្រែ ការប្រគុំតន្ត្រីសម័យ ការបាញ់ទឹក តន្ត្រីស្គរដី តំបន់ត្រជាក់ចិត្ត និងមានទីតាំងលេងកម្សាន្តសប្បាយជាច្រើនផ្សេងៗទៀតផងដែរ។
ទន្ទឹមនឹងការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយនានាជាច្រើនផងដែរនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំផែនការការពារឱ្យបានច្បាស់លាស់ ដើម្បីរៀបចំនូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ត្រៀមបង្ការក្នុងករណីមានបទល្មើសណាមួយកើតឡើង។ ហើយក្នុងករណីមានបទល្មើសណាមួយកើតឡើង កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវស្វែងរកមកផ្ដន្ទាទោសតាមច្បាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវរៀបចំតុបតែង អង្គភាពរបស់ខ្លួនឱ្យបានស្អាត ដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី ជាមួយគ្នានេះដែរអាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ត្រូវតុបតែងផ្ទះរៀងៗខ្លួនឱ្យបានស្អាត មានសោភ័ណភាព ដើម្បីទទួលពរជ័យពីទេវតាឆ្នាំថ្មី ៕
នាថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥
លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ធុខេត្តកណ្តាលបានចូលរួមទទួលគណៈប្រតិភូខេត្តអាងយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ឡេ វ៉ាន់នឹង ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអាងយ៉ាង ដោយមានការចូលរួមពី លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរអប់រំយុវជននិងកីឡា និងទីចាត់ការចំណុះរដ្ឋបាលខេត្ត។
នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ត្រីជំនាញ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតគតិយុត្តគាំទ្រការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីរដ្ឋបាលថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី កសហវ. និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័ន, ការដ្ឋានកែទម្រង់អាទិភាពរបស់រាជរដ្ឋាភិបាល, រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ, អង្គភាពក្រោមឱវាទ កសហវ មន្ទីរ សហវ. រាជធានី ខេត្ត។
នៅព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៥ លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខេត្តកណ្ដាល ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលបានប្រព្រឹត្តទៅនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ការរៀបចំពិធីនេះឡើង គឺក្នុងគោលបំណង លើកទឹកចិត្ត ជូនរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេស រដ្ឋបាលខេត្តកណ្ដាល ក៏ដូចជា ការលើកទឹកចិត្ត ផងដែរ ដល់ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទខេត្ត(PWG)។
នាថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព ស ២៥៦៨ត្រូវថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងផែនការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល (ឆ្នាំ២០២៥) ជូនដល់មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ក្នុងកិច្ចប្រជុំនេះដែរមានការធ្វើបទបង្ហាញស្តីពី "វិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ចីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ" ដោយលោកបូ ម៉ៅ និងបទបង្ហាញស្តីពី"ប្រព័ន្ធSARMIS VER.2 Online"ដោយលោករ៉ន តូរី។
គោលការណ៍ណែនាំនេះ មានគោលបំណងធានាការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋព្រមទាំងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ,និងមានវិសាលភាពដាក់ឲ្យអនុវត្តនៅគ្រប់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម
ឌឹម ប៉ូរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ
សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៥។ ពិធីដេញថ្ងៃនេះ មានការអញ្ជើញចូលរួមពីលោក ឃីម សួ
និងសហការី ជាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក លោកស្រីប្រធាន
អនុប្រធានមន្ទីរ-អង្គភាពជំនាញ លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក និងអាជីវករដែលត្រូវចូលរួមដេញថ្លៃ។
ថ្លែងក្នុងពិធីដេញថ្លៃនេះ
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ចាក់ថា ដោយអនុលោមទៅតាមច្បាប់
និងលិខិតបទដ្ឋាននានាស្តីពីការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ទ្រព្យសម្បត្តិរដ្ឋ
ក៏ដូចជាការអនុវត្តតាមគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល។
ទើបរដ្ឋបាលខេត្តបានរៀបចំការដេញថ្លៃជាសាធារណៈជារៀងរាល់ឆ្នាំ ដោយបានបង្កើតគណៈកម្មការ
ដើម្បីសិក្សាកំណត់តម្លៃមូលដ្ឋានសម្រាប់ដាក់ដេញថ្លៃជាសាធារណៈលើមុខសញ្ញាភាស៊ីគ្រប់ប្រភេទក្នុងខេត្តដែលមានចំនួន
៩ទីតាំង រួមមាន៖ ១/ភាស៊ីផ្សារចំនួន ៥ទីតាំង ២/ភាស៊ីកំពង់ចម្លង ៣ទីតាំង
និង៣/ភាស៊ីសត្តឃាត ១ទីតាំង។
ឯកឧត្តមអភិបាលរងខេត្ត
បានបញ្ជាក់ប្រាប់ទៅដល់ម្ចាស់អាជីវកម្មទាំងអស់ថា ចំពោះភាស៊ីផ្សារទាំង ៥ទីតាំង
ដែលដាក់ដេញថ្លៃនាពេលនេះ គឺពុំមានទីតាំងចាក់សំរាម
និងកន្លែងផ្ញើរកង់-ម៉ូតូរបស់រដ្ឋទេ ដូច្នេះ អ្នកដែលមកដាក់ពាក្យសុំចូលដេញថ្លៃ
ត្រូវមានមធ្យោបាយដឹកជញ្ជូន និងរកទីតាំងចាក់សំរាមដោយខ្លួនឯង។
ដោយឡែកសម្រាប់ភាស៊ីកំពង់ចម្លង គឺមានកំពង់ចម្លងខ្លះពុំមានទីតាំងកំពង់របស់រដ្ឋទេ
ដូចជាកំពង់ចម្លងពាមសត្ថា កំពង់អុស នៅស្រុកពញាឮ
និងកំពង់ចម្លងឬស្សីស្រុក-ក្បាលកោះអន្លង់ចិន នៅក្រុងតាខ្មៅ គឺអ្នកដេញថ្លៃបាន
ត្រូវជួលទីតាំងកំពង់ពីប្រជាពលរដ្ឋ ដើម្បីធ្វើអាជីវកម្ម។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត
បានធ្វើការណែនាំដល់អ្នកដែលបានដាក់ពាក្យសុំចូលដេញថ្លៃទាំងអស់
សូមពិចារណាឱ្យបានច្បាស់លាស់ មុននិងដេញថ្លៃយកទៅប្រកបអាជីវកម្ម ជៀសវាងមានការខាត់បង
មិនអាចអនុវត្តបង់ចំណូលជូនខេត្តបានពេញលេញ នាំឱ្យមានជំពាក់បំណុលរដ្ឋ។ ជាពិសេសក្រោយពីដេញថ្លៃចប់ជាស្ថាពរ
អ្នកដែលដេញថ្លៃបាន
ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ដែលមានចែងក្នុងសៀវភៅបន្ទុក
ព្រមទាំងបង់ពន្ធដារតាមការកំណត់នៃច្បាប់។ ចំពោះអាជីវដែលដេញថ្លៃបាន
ភាស៊ីផ្សារត្រូវអនុវត្តតាមការណែនាំសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩
ស្តីពីការលុបការ បង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី
របស់រាជរដ្ឋាភិបាល។
លោកស្រី ខុន លក្ខណា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត បានឱ្យដឹងថា ក្នុងពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទ
សម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៥នេះ មានអ្នកដាក់ពាក្យសុំចូលដេញថ្លៃចំនួន ៨នាក់
និងមានចំនួន ៩ទីតាំង រួមមាន៖ ភាស៊ីផ្សារមានចំនួន ៥ទីតាំងគឺ ១/ផ្សារគគីរ នៅស្រុកកៀនស្វាយ
២/ផ្សារបែកចាន-ផ្សារថ្នល់ទទឹងនៅស្រុកអង្គស្នួល ៣/ផ្សារព្រែកអញ្ចាញ-ផ្សាររការកោង
នៅស្រុកមុខកំពូល ៤/ផ្សារកោះធំនៅស្រុកកោះធំ ៥/ផ្សារកំពង់កន្ទួត នៅស្រុកកណ្ដាលស្ទឹង។
ភាស៊ីកំពង់ចម្លងមាន ៣ទីតាំងគឺ ១/កំពង់ចម្លងព្រែកថ្មី-ក្បាលកោះអន្លង់ចិន
នៅក្រុងតាខ្មៅ ២/ កំពង់ចម្លង ពាមសន្ថាកំពុងអុស នៅស្រុកពញ្ញាឮ
៣/កំពង់ចម្លងតាខ្មៅ-ចំពុះក្អែក នៅក្រុងតាខ្មៅ។ ភាស៊ីសត្តឃាតដ្ឋាន
មាន១ទីតាំងស្ថិតនៅឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ។
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត
នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ
ទូទាំងខេត្តកណ្ដាល សូមអញ្ជើញមកធ្វើច្បាប់អាជីវកម្មដោយស្ម័គ្រចិត្ត
ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់នោះស្មើនឹងបទល្មើស
ហើយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលយុត្តិធម៌នឹងសហការគ្នា
ដើម្បីធ្វើការផាកពិន័យទៅតាមវិធានការរដ្ឋបាល វិធានការច្បាប់ រឺបិទមិនឲ្យប្រកបអាជីវកម្មតទៅទៀត។
ការអំពាវនាវនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៩
ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹង
វិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់ អាជ្ញាធរ ក្រុង-ស្រុក
ឃុំ-សង្កាត់ និងម្ចាស់ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ប្រមាណជាង ២០០នាក់
ក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ជូ
វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ព្រមទាំងប្រតិភូអមដំណើរ
និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាលផងដែរ។
ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា
ការមកធ្វើច្បាប់ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មទាំងអស់
ពីព្រោះដើម្បីការពារទាំងម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ក៏ដូចជាអតិថិជន
ជៀសវាងជួបបញ្ហាប្រឈមនានានៅពេលអនាគត់។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក
ឃុំ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានខ្លួន
ឲ្យចូលរួមក្នុងការអនុវត្តច្បាប់ និងជួយសម្របសម្រួលឲ្យពួកគាត់ទៅសុំច្បាប់អាជីវកម្ម
នៅកន្លែងដែលពួកគាត់ត្រូវទៅ ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។
នេះឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត
ក៏បានជំរុញដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត
ត្រូវខិតខំចុះស្រង់ស្ថិតិចំនួនម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត
ជាពិសេសត្រូវកំណត់ចំនួនឲ្យច្បាស់លាស់រវាងម្ចាស់អាជីវកម្មមានច្បាប់ និងអត់ច្បាប់
ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចំពោះម្ចាស់អាជីវកម្មណាដែលគ្មានច្បាប់ត្រូវណែនាំឲ្យមកធ្វើច្បាប់
ករណីនៅតែមិនព្រមមកធ្វើច្បាប់ ទៀត ត្រូវចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់
រឺបិទ អាជីវកម្មតែម្ដង
ការធ្វើបែបនេះគឺដើម្បីឲ្យមានភាពយុត្តិធម៌ចំពោះអ្នកដែលចូលរួមអនុវត្តច្បាប់
នេះគឺជាការរួមគ្នាបញ្ឈប់មិនឲ្យម្ចាស់ជីវកម្មណាមួយដែលគ្មានច្បាប់អនុញ្ញាត
អាចប្រកបអាជីវកម្មរបស់ខ្លួនដោយសុខស្រួល
នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានតទៅទៀតឡើយ។
ឯកឧត្តម ជូ វណ្ណៈ បានបញ្ជាក់ថា ដោយសង្កេតឃើញថា
មានអ្នកអភិវឌ្ឍអចលនវត្ថុមួយចំនួនបាននឹងកំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ
ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដែលធ្វើឲ្យពលរដ្ឋលែងមាន ជំនឿទុកចិត្ត
និងប៉ះពាល់ដល់វិស័យអចលនវត្ថុ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបាន
ដាក់ចេញនូវអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣
ស្តីពីការគ្រប់គ្រង អាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
ក្នុងនោះអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដាក់ចេញនូវ ប្រកាសលេខ ០៤៧ អសហ.ប្រក
ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃ ការផ្តល់អាជ្ញាបណ្ណ
និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
ឯកឧត្តមបន្តថា យោងតាមខ្លឹមសារនៃប្រកាសលេខ ០៤៧
អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់អាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ
ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ
និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងប្រការ៦ ប្រការ៧ ប្រការ១៤
និងប្រការ១៥ ចែងថារាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់
ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុន។ ទន្ទឹមនេះ
ក្នុងគោលបំណងធានានូវប្រសិទ្ធភាព តម្លាភាព និងការត្រួតពិនិត្យអាជីវកម្ម បញ្ចាំ
និងប្រាតិភោគដោយអនុប្បទាន ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចិរភាព រាជរដ្ឋាភិបាល
ក៏បានដាក់ចេញនូវអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែខុសភា ឆ្នាំ២០២៣
ស្តីពីការ គ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានផងដែរ។
ខេត្តកណ្តាល៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំ ស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ២០២៣) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតី ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងឯកឧត្តម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាំង ម៉េងលាន បានមានប្រសាសន៍ថា ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ក៏ដូចជាអនុវត្តតាមគោលការណ៍ណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការក្នុងការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ បានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ជាច្រើន ជាពិសេស កម្មវិធីកំណែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈរហូតទទួលបានលទ្ធផលផ្លែផ្កាដ៏ល្អប្រសើរ ស្របទៅតាមកម្មវិធីកំណែទម្រង់ជាអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក៏ជាផ្នែកមួយដ៏សំខាន់ នៃកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ដូច្នេះក្នុងនាមអង្គភាពដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ បានខិតខំគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ជូនរដ្ឋ ក្នុងនាមជំនួសមុខឱ្យរាជរដ្ឋាភិបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ រឿងសំខាន់នោះគឺចង់សំដៅដល់ការកត់ត្រាទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមបែបបទ និងនីតិវិធីដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំ ក្នុងន័យគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព ស័ក្ដសិទ្ធភាព និងគណនេយ្យភាព។
ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់មន្ដ្រីពាក់ព័ន្ធនៅថ្នាក់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ អង្គភាពជុំវិញខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទ្រព្យសម្បត្តិរដ្ឋ ពិសេសគឺដីរដ្ឋ ដែលពុំទាន់បានចុះក្នុងសៀវភៅបញ្ជីសាពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវយកមកចុះក្នុងបញ្ជី ដើម្បីឱ្យស្របតាមនីតិវិធីហិរញ្ញវត្ថុ ដើម្បីជៀសវាងការរំលោភកាន់កាន់ និងបាត់បង់ជាយថាហេតុ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សៀក សុភ័គ បានបញ្ជាក់ថា ជុំវិញការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺមានកំណត់ជាច្បាប់គ្រប់គ្រងដែលតម្រូវឱ្យអាជ្ញាធរកាន់កាប់ និងអ្នកពាក់ព័ន្ធនិង អង្គភាពប្រើប្រាស់នេះជាសារពើភណ្ឌ ការរៀបចំបញ្ជីសារពើភណ្ឌ គឺសំខាន់ណាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យើងដឹងស្រាប់ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំណាយប្រចាំឆ្នាំ មានចំណាយលើសពីប្រាក់ខែបុគ្គលិកលើវិនិយោគទិញលើទ្រព្យ សម្បត្តិជាដើម បើសិនយើងរៀបចំមិនបានល្អទេ ការចំណាយក៏មិនបានល្អដែរ ហើយការប្រើប្រាស់នេះក៏ពាក់ព័ន្ធទៅដល់ ការរកចំណូលមកវិញ ជាមធ្យោបាយហើយមួយដើម្បីបង្កើនគុណភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម សៀក សុភ័គ បានបញ្ជាក់បនែ្ថមថា កន្លងមកអាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់មួយចំនួន ពុំសូវផ្តល់តម្លៃទៅលើការគ្រប់គ្រងសារពើភ័ណ្ឌនេះទេ តាមពិតនេះជារឿងសំខាន់ពាក់ព័ន្ធនិងស្វែងរកថវិកា ព្រោះយើងគ្រប់គ្រងថវិកាប្រចាំឆ្នាំ គេត្រូវមើលទៀតថាត្រូវការ ថវិកាអីខ្លះ ព្រោះថវិកាប្រចាំឆ្នាំសំខាន់ណាស់។
តាមរបាយការណ៍របស់ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកណ្តាល លោកស្រី ខុន លក្ខិណា បានបង្ហាញថា ខេត្ត ក្រុង ស្រុក ឃុំ
សង្កាត់ និងមន្ទីរ អង្គភាពជំនាញជុំវិញខេត្តកណ្តាល សរុបមានចំនួន ១៧២អង្គភាព
មានដីសរុបចំនួន ១,៣៨៦កន្លែង និងមានប័ណ្ណកម្មសិទ្ធិចំនួន
៨២០កន្លែង ស្មើនឹង ៥៩% និងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ មានចំនួន ៥៦៦កន្លែង ស្មើនឹង
៤១%។
នាព្រឹកចន្ទ ទី៥ ខែសីហា ឆ្នាំ២០៤ លោកស្រី ខុន លក្ខិណា
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល បានអញ្ជើញចូលរួមទស្សនកិច្ចសិក្សា
នៅប្រទេសជប៉ុន រយៈពេល ៥ថ្ងៃ ក្រោមប្រធានបទ
ស្តីអំពីការគ្រប់គ្រងសេដ្ឋកិច្ចមូលដ្ឋាននៅក្រុង Nagoya , ខេត្ត
Aichiនៃប្រទេសជប៉ុន
ក្រោមការដឹកនាំរបស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។
ប្រតិភូអញ្ចើញចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានៅប្រទេសជប៉ុននេះរួមមាន៖ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ,
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល, ឯកឧត្តមអភិបាលរងខេត្តសៀមរាប
និងឯកឧត្តមអភិបាលរងខេត្តបន្ទាយមានជ័យ
រួមនឹងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ
លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ
ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ដុសាធារណៈ។
ប្រតិភូនៃដំណើរទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានរបស់កម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង Nagoya នៃប្រទេសជប៉ុន ក៏បានចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ដ្រ
នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី
ដែលបានចុចបូតុងបើកការដ្ឋានជាផ្លូវការ។
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកស្រី
ស៊ាម សេដា អនុប្រធានមន្ទីរ តំណាងលោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល
បានបានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល
នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
តំណាងដ៏ខ្ពងខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិធីក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម នូ សាខន
ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច
ចំរើន អភិបាល នៃគណៈអភិបាលខេត្ត។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម តាំង ម៉េងលាន បានបញ្ចាក់ថា
លោក ខុន សេរីរដ្ឋា គឺជាមន្រ្តីវ័យក្មេងដែលមានចំណេះដឹងខ្ពង់ខ្ពស់
មានបទពិសោធន៍ច្រើនឆ្នាំលើកិច្ចការងារនយោបាយ សន្តិសុខ រដ្ឋបាល សេដ្ឋកិច្ច
និងការងារដឹកនាំនៅក្នុងមូលដ្ឋាន ដោយលោកមានបទពិសោធន៍ការងារប្រមាណ ១៧ឆ្នាំ
ក្នុងអាជីពជាមន្រ្តីរាជការ, ក្នុងនោះ
លោកធ្លាប់មានអតីតភាពជាអភិបាលរងស្រុកខ្សាច់កណ្តាលក្នុងឆ្នាំ២០១០
ជាអភិបាលរងស្រុកស្អាងក្នុងឆ្នាំ២០១៩ មុននឹងត្រូវបានតែងតាំងជាអភិបាលស្រុកអង្គស្នួល
កាលពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៤នេះ។
ឯកឧត្តមបានបន្តថា ក្នុងនាមឯកឧត្តមអភិបាល
នៃគណៈអភិបាលខេត្ត ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំថា លោក ខុន សេរីរដ្ឋា
អភិបាលរងខេត្តថ្មី ដែលទទួលបានការតែងតាំងនាឱកាសនេះ នឹងប្រើប្រាស់នូវចំណេះដឹង ជំនាញ
កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ការងារ រួមសាមគ្គីជាធ្លុងមួយ
ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ
មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ដើម្បីបង្កើតស្នាដៃ
សមិទ្ធិផលថ្មីៗបន្ថែមទៀត ស្របតាមសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាលបានប្រគល់ជូន
និងចូលរួមបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាល តាមរយៈការកសាង
អភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ
ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច
និងការកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។ ជាពិសេស ត្រូវពង្រឹងអភិបាលកិច្ចល្អ
និងប្រកាន់ខ្ជាប់ជានិច្ចនូវបាវចនាទាំង៥ គឺ ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល
និងវះកាត់។
ឯកឧត្តម ចន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
មានប្រសាសន៍ផ្តាំផ្ញើដល់លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តថ្មី
ត្រូវខិតខំបំពេញតួនាទីភារកិច្ច ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈ
ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាពិសេបទល្មើសចំនួន៣ ដែលយើងទាំងអស់គ្នាត្រូវចាប់អារម្មណ៍មានដូចជា៖១គ្រឿងញៀន
២ការជួញដូរមនុស្ស ៣ក្មេងទំនើង ត្រូវមានការចូលរួមពីមេភូមិ ឃុំ សង្កាត់
ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ការបើកវេទិការសាធារណ
ជាគោលការណ៍រួមក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើសុំឱ្យប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គាភាពទាំងអស់ សូមចូលរួមសហការជាមួយអភិបាលរងខេត្តថ្មី ដើម្បីរួមគ្នាកែលម្អ កែតម្រូវទៅតាមតម្រូវការក្នុងការចូលរួមបំពេញការងារ ជំរុញការកែលម្អសេវាសាធារណនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។
ខេត្តកណ្តាល៖ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ
ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អង មង្គល
រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១
និងលើកទិសដៅអនុវត្តបន្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា
ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ
សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥
ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ
ល្អប្រសើរ។
ឯកឧត្តមអភិបាល បានកញ្ជាក់បន្តថា ទន្ទឹមនឹងលទ្ធផលល្អដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ក្រុង ស្រុក ទទួលបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បទល្មើសព្រហ្មទណ្ឌ បទឧក្រិដ្ឋ
បទមជ្ឈិម បន្តកើនឡើង ក៏ប៉ុន្តែការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់ រហូតដល់៨៩%។ បញ្ហាប្រឈមខាងលើនេះ
គឺជាវិញ្ញាសារមួយដែលជាភារកិច្ចរបស់គណៈបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់
គិតគូដោះស្រាយ ឱ្យបានទាន់ ពេលវេលា សំដៅពង្រឹងស្ថិរភាព សុវត្ថិភាពសង្គម ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៏ថា ដើម្បកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
កម្លាំងសមត្ថកិច្ច ត្រូវតែធ្វើតេស្តរកសារធាតុញៀន និងជាតិអាកុល ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍។
ករណីរកឃើញលទ្ធផលវិជ្ជមានសារធាតុញៀន និងជាតិអាកុល ត្រូវតែអនុវត្តវិធាន ច្បាប់ដោយគ្មានការលើកលែង។
ជាមួយគ្នានេះ សូមឱ្យពិនិត្យរៀបចំឱ្យមានប៉ុស្តិ៍ត្រួត ពិនិត្យការអនុវត្តច្បាប់ចរារណ៍ផ្លូវគោក
ដោយគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវអប់រំ ណែនាំមន្ត្រីជំនាញ កងកម្លាំង ឱ្យអនុវត្តតួនាទីភារកិច្ច
ប្រកបដោយវិជ្ជាជីវៈ។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ជំរុញលើកទឹកចិត្តដល់កងកម្លាំង ត្រូវសហការជាមួយប្រជាពលរដ្ឋ
ដើម្បីផ្តល់ការរាយការណ៍មកអាជ្ញាធរ សមត្ថកិច្ច ទាក់ទងការងារសន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍមូលដ្ឋាន
និងសូមផ្តល់ការសម្របសម្រួល ការសម្ងាត់ និងភាពងាយស្រួលជូនប្រជាពលរដ្ឋដែលបានផ្តល់ការរាយការណ៍។
ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់
ដល់រដ្ឋបាលខេត្តដែល បានខិតខំរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទទួលបានលទ្ធផលគួរជាទីមោទនៈ
ទន្ទឹមនិងនេះ ឯកឧត្តមបាន ជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់
ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល
កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល
និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង។ ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ
ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។
ឯកឧត្តមបានក៏ជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ
ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា
ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព
ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយ។
ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកស្រ៊ុន ភារម្យ
អនុប្រធានមន្ទីរ តំណាងលោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល
បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិកណ្តាល
និងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល
បានឱ្យដឹងថា៖ ថ្ងៃនេះគឺជាលើកទី២១៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី
ភូមិជ័យឧត្តម ឃុំសំរោងធំ ភូមិកណ្តាលក្រោម និងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ
សរុបចំនួន ៤,១៦៣ប័ណ្ណ ដែលក្នុងនោះ៖ ភូមិជ័យឧត្តម ចេញប័ណ្ណបានចំនួន ១,២០៩ក្បាលដី ។ ភូមិកណ្តាលក្រោម
ចេញប័ណ្ណបាន ១,៨៥៩ក្បាលដី និងភូមិកណ្តាល ចេញប័ណ្ណបាន ១,០៩៥ក្បាលដី។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអបអរសាទរជាមួយ បងប្អូនប្រជាពលរដ្ឋ
នៅភូមិកណ្តាល និងភូមិកណ្តាលក្រោម ឃុំបន្ទាយដែក និងភូមិជ័យឧត្តម ឃុំសំរោងធំ នៃស្រុកកៀនស្វាយ
ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រើប្រាស់ប្រកបដោយសុវត្ថិភាព
និងមានទំនុកចិត្តបន្ថែមទៀតលើកម្មសិទ្ធរបស់ខ្លួន។
ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋគឺដើម្បីឱ្យប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន
ដូចជាយកទៅលក់. ជួល. បញ្ចាំ. ធ្វើអំណោយ ។ល។ ម្យ៉ាងវិញទៀត ផ្អែកតាមប្រកាសរួម រវាងក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានតម្រូវឱ្យម្ចាស់ដី/អ្នក
កាន់កាប់ដី ចូលរួមចំណែកបង់សេវានៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធតែម្តងគត់ គឺនៅពេលមកទទួល
យកប្លង់ដី ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយបន្តការខិតខំប្រឹងប្រែង សហការល្អជាមួយ
មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាព សេចក្ដីសុខជូនថ្នាក់ដឹកនាំ
និងជូនប្រជាពលរដ្ឋ ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់មូលដ្ឋានស្រុក។
បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសគ្រឿងញៀន
ល្បែងស៊ីសង ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ ជាមួយគ្នានេះ ត្រូវបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ក្នុងនៃនេះមេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ត្រូវបង្កើនសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ
ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកណ្តាល បានអញ្ជើញចូលរួម ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តកណ្តាល
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នៅសាលប្រជុំសាលាខេត្តកណ្តាល។
ក្នុងពិធីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងនូវការកោតសរសើរដល់
ឯកឧត្តម គង់ សោភ័ណ្ឌ ដែលក្នុងអាណិត្តិជាអភិបាលខេត្ត បានដឹកនាំ និងខិតខំអភិវឌ្ឍន៍ខេត្តកណ្តាលឲ្យមានការរីកចម្រើនបន្សល់ទុកនូវសមិទ្ធផលធំៗ
និងស្នាដៃជាច្រើន ពិសេសរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ។
បន្ថែមលើសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងនូវការផ្តាំផ្ញើរដល់ ឯកឧត្តម គួច ចំរើន
ជាអភិបាលខេត្តថ្មី ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព
និងឆាប់រហ័ស ជាពិសេសត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព
បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ប្រជាពលរដ្ឋ ឲ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្ថែមថា ថ្នាក់ដឹកនាំខេត្ត មានក្រុមប្រឹក្សាខេត្តននិងអភិបាលខេត្ត
ត្រូវបន្តពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពូតដៃគ្នាដើម្បីអភិវឌ្ឍខេត្តកណ្តាលឲ្យកាន់តែរីកចម្រើនថែមទៀត
ត្រូវខិតខំផ្តល់សេវាសាធារណៈឲ្យបានល្អប្រសើរ ដូចជាការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ
បន្តខិតខំដោះស្រាយនូវរាល់សំណូមពរនានារបស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព
ត្រូវលើកកម្ពស់បណ្ដុះបណ្ដាលដល់មន្ត្រីឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើកិច្ចការងារប្រកបដោយប្រសិទ្ធភាព
និងប្រសិទ្ធផលខ្ពស់។
ក្នុងពិធីប្រកាសតែងតាំងនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានធ្វើការប្តេជ្ញាថា
នឹងខិតខំការពារឲ្យខាងតែបាននូវគុណតម្លៃ សន្តិភាព និងស្ថេរភាព នយោបាយ ដោយខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ
រដ្ឋធម្មនុញ្ញ ច្បាប់ លិខិត បទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់ រាជរដ្ឋាភិបាល
ដែលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១
របស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បន្តពង្រឹង និងសម្រួលនីតិវិធីផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយ
សេវាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងពង្រឹងយន្តការផ្តល់ព័ត៌មាន
ទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការឆ្លើយតប ទៅនឹងតម្រូវការចំពោះសំណើ
សំណូមពរ និងបញ្ហាប្រឈមចាំបាច់ របស់ប្រជាពលរដ្ឋ ជាពិសេសសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច
ដើម្បីដោះស្រាយ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់ រហ័ស មានលក្ខណៈទំនើប ប្រសិទ្ធភាព
តម្លាភាព គណនេយ្យភាព បរិយាបន្ន សមធម៌សង្គម និងការជឿទុកចិត្តពីប្រជាជន។
ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្ត ប្តេជ្ញាថា នឹងខិតខំយកចិត្តទុកដាក់រៀបចំកសាង
និងអភិវឌ្ឍន៍លើវិស័យនានាក្នុងខេត្ត កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អច្រាំងទន្លេ
ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួន ច្បារ ជាពិសេសការរៀបចំកែលំអរសោភ័ណភាព
ទីក្រុង និងទីប្រជុំជន ដើម្បីប្រែក្លាយជាទីក្រុងពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែល
មានគុណភាពបរិស្ថាន និងការរស់នៅប្រកបដោយសុខដុមរមនា ស្រប តាមប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅ
ចក្ខុវិស័យឆ្នាំ២០៣០ ធានាការ គ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងការអភិរក្ស
ប្រកបដោយ ប្រសិទ្ធភាព គុណភាព តុល្យភាព ចីរភាព និងសមធម៌។
ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តកណ្តាល និងលោកអនុប្រធានមន្ទីរ បានអញ្ជើញចូលរូមពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកណ្ដាល
អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។
ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ
និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត
មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក១៣ និងអ្នកពាក់ព័ន្ធ។
ក្នុងរយៈពេល ០៥ឆ្នាំ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត (២០១៩-២០២៤) រដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្របតាមច្បាប់
លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងអនុវត្តស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយជោគជ័យ
និងបន្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល, កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ
ដំណាក់កាលទី២ (២០២១-២០៣០), ផែនការអភិវឌ្ឍន៍រយៈពេល០៥ ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល
របស់រដ្ឋបាលខេត្ត ព្រមទាំងបំពេញមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ក្រុមប្រឹក្សា
សម្រេចបានលទ្ធផលលើគ្រប់ផ្នែក គ្រប់វិស័យ ក្នុងនោះ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ
ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ, ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ-១៩
ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ
និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី២៣
ខែកក្កដា ឆ្នាំ២០២៣, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ កាលពីថ្ងៃទី២៥ ខែកុម្ភៈ
ឆ្នាំ២០២៤។
ជាមួយគ្នានោះគណៈអធិបតី បានធ្វើការអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា
ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់
ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត
សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តកណ្តាល ជាមួយគណៈអភិបាលខេត្ត បន្តអភិវឌ្ឍន៍រីកចម្រើន
កាន់តែប្រសើរឡើងបន្ថែមទៀត៕
នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨
ខែឧសភា ឆ្នាំ២០២៤ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ខេត្តកណ្ដាល បានចូលរួមកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់FMIS ជំនាន់ថ្មី”
ទៅកាន់គ្រប់ការរដ្ឋានដែលប្រើប្រាស់ FMIS ក្នុងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ
ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ
និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងFMIS ដែលមានមន្ត្រីជំនាញចូលរួមសរុបប្រមាណ
៤០០រូប។
កម្មវិធីបណ្ដុះបណ្ដាលដែលរៀបចំឡើងសម្រាប់សិក្ខាកាមដែលជាអ្នកប្រើប្រាស់FMIS
ជាង
២០០នាក់នេះ មានគោលបំណងសំខាន់ៗចំនួន ៣គឺ ទី១-បង្ហាញឱ្យឃើញច្បាស់អំពីចំណុចគន្លឹះពាក់ព័ន្ធនឹងមុខងារនីមួយៗរបស់ប្រព័ន្ធ
ដែលមានរំលេចផ្ទាំងក្នុងទម្រង់ថ្មី ឬការរចនាថ្មីទៅលើផ្ទាំងទំព័រការងារ
សម្រាប់ចូលទៅអនុវត្តប្រតិបត្តិការនានា រួមទាំងការទាញយករបាយការណ៍ជាដើម
ទី២-បង្ហាញពីភាពខុសគ្នា លើការប្រើប្រាស់ក្នុងទម្រង់រចនាFMIS ជំនាន់ថ្មីដោយផ្ទាល់
ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗបន្ថែមថ្មី សម្រាប់អ្នកប្រើប្រាស់
និងទី៣-បំពាក់សមត្ថភាពជូនអ្នកប្រើប្រាស់គ្រប់កម្រិត និងគ្រប់ការដ្ឋានFMIS ទាំងអស់
ឱ្យមានសមត្ថភាពពេញលេញ ដើម្បីឈានទៅប្រើប្រាស់FMIS ជំនាន់ថ្មីនេះ
បានដោយប្រសិទ្ធភាព នាពេលដ៏ខ្លីខាងមុខ។
ជាមួយគ្នានេះដែរ FMISជំនាន់ថ្មី មានអត្ថប្រយោជន៍គន្លឹះៗជាច្រើន
រួមមាន៖
១. FMIS ជំនាន់ថ្មី មានបន្ថែមនូវមុខងារសុវត្ថិភាព (Security Function)
ដែលកាន់តែទំនើប
និងមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការបាត់បង់ ឬលួចទិន្នន័យដោយប្រការណាមួយ
២. ផ្ដល់ភាពទន់ភ្លន់ និងកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ (User
Friendly) ដោយសារFMIS
ជំនាន់ថ្មីមានផ្ទាំងរចនាទំនើប
និងប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ
ដែលក្នុងនោះអ្នកប្រើប្រាស់អាចបង្កើតជាបង្គុំមុខងារនៅលើផ្ទាំងរួម(Tile) ដោយខ្លួនឯង
ដើម្បីងាយស្រួលចូលទៅប្រើប្រាស់មុខងារនីមួយៗ ដែលខ្លួនមានសិទ្ធិប្រើប្រាស់
៣. គ្រប់មុខងារស្នួលនៃFMIS ជំនាន់ថ្មី នឹងដំណើការលឿនជាងមុន
ព្រមទាំងមានបំពាក់បន្ថែមនូវមុខងារ(Function) ថ្មីៗជាច្រើន
ដែលអាចប្រើប្រាស់សម្រាប់តម្រូវការផ្សេងៗ
៤. ផ្ដល់ភាពងាយស្រួល និងរហ័សក្នុងការទាញចេញជារបាយការណ៍នានា
ដោយមានបន្ថែមនូវឧបករណ៍(Tools) ថ្មីៗ សម្រាប់យកមកប្រើប្រាស់ក្នុងការវិភាគ
និងផ្ដល់ជាព័ត៌មានសម្រាប់ការសម្រេចចិត្ត ជូនថ្នាក់ដឹកនាំគ្រប់កម្រិត
៥. ផ្ដល់នូវមុខងារគាំទ្រឆ្លាតវៃ សម្រាប់ជំនួយដល់ការប្រើប្រាស់ភ្លាមៗ
នៅពេលកត់ត្រាប្រតិបត្តិការនានា
៦. មានបន្ថែមមុខងារជូនដំណឹង (Notification Alert) ដល់អ្នកប្រើប្រាស់
ជាពិសេស អ្នកប្រើប្រាស់ទទួលបន្ទុកអនុម័ត
ដោយរាល់ប្រតិបត្តិការដែលបញ្ជូនពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ
និងផ្ដល់ជាសារជូនដំណឹងដល់អ្នកទទួលបន្ទុកសម្រាប់ប្រតិបត្តិការនោះ ដើម្បីពិនិត្យ
និងសម្រេចតាមភារកិច្ចនិងសិទ្ធិរៀងៗខ្លួន។
នាថ្ងៃចន្ទ ១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានបើកកិច្ចប្រជុំការបូកសរុបការងារឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដាខេត្ត និងសាខារគយខេត្តកណ្តាល,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពុន្ធដាខេត្ត និងសាខារគយខេត្តកណ្តាល ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ទីរ និងអង្គភាព មន្ត្រីរាជការ របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគារខេត្ត,, សាខាគយ និងរដ្ឋាករ និងសាខាពន្ធដារខេត្ត ក៏ដូចជា លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញ តួនាទី និង ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, រហូតសម្រេច បាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ។ ច្បាស់ណាស់ថា ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព នយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន៕
នាថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤,លោកស៊្រុន ភារម្យ អនុប្រធានមន្ទីរ តំណាង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតៃនីញ ប្រទេសវៀតណាម នៅតំបន់ឧស្សាហកម្មថាញ់ថាញ់កុងដូចជា រោងចក្រផ្គត់ផ្គង់ទឹកស្អាត, រោងចក្រប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវទឹកកខ្វក់ និងក្រុមហ៊ុនផលិតកម្មគ្រឿងផ្លាស្ទិក (ស្លាបព្រា, សម, ប្រអប់ជ័រ។ល។),ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមានឯកឧត្ដម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្តចំនួន ១៥, តំណាងក្រសួងបរិស្ថាន, តំណាងរដ្ឋាករទឹកខេត្តស្វាយរៀង និងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥។
ព្រមទាំងពិភាក្សាអំពី ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាមួយតំណាងប្រធានមន្ទីរការបរទេសខេត្តតៃនីញ, តំណាងអភិបាលនៃគណៈអភិបាលខេត្តតៃនីញ និងភាគីពាក់ព័ន្ធផ្សេងទៀត។ ទស្សនកិច្ចសិក្សានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសិក្សានិងដកស្រង់បទពិសោធន៍ អំពីការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ពង្រឹងសមត្ថភាពពីការអភិវឌ្ឍសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋាន ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT នារាជធានី-ខេត្ត៕
នាថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីប្រគល់ កុំព្យូទ័រ Laptop ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ចំនួន២៥ ក្នុងខេត្តកណ្តាល ដើម្បីគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ថ្លែងនៅក្នុងពិធីសំណេះសំណាល និងប្រគល់ ទទួលកុំព្យូទ័រ Laptop នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា កុំព្យូទ័រ Laptop ដែលប្រគល់ជូនដល់រដ្ឋបាលឃុំ-សង្កាត់ គឺដើម្បីលើកកម្ពស់ និងការពង្រឹង សមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់រដ្ឋបាលឃុំ-សង្កាត់ ដែលទទួលបានកុំព្យូទ័រ Laptop នៅថ្ងៃនេះ ត្រូវខិតខំយកចិត្តទុកដាក់ ទៅលើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងប្រមូលចំណូលមិនមែនសារពើពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមចក្ខុវិស័យកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានចេញដំណើរដោយភាពជឿជាក់ និងជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅចម្បងរក្សាសុខសន្តិភាព ជំរុញកំនើនសេដ្ឋកិច្ចជាតិ ញាំងឲ្យជីវភាពប្រជាជនល្អប្រសើរ ប្រកបដោយចីរភាព និងបរិយាបន្ន។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានផ្តល់ជូនកុំព្យូទ័រ Laptop ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្តខេត្ត ដើម្បីគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ដែលជាកម្មវិធីកែទម្រង់អន្តរវិស័យគន្លឹះមួយ របស់រាជរដ្ឋាភិបាល។
តាមរយៈរបាយការណ៍របស់លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានឲ្យដឹងថា អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឧបត្ថម្ភ កុំព្យូទ័រ Lab Top ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកណ្ដាល ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិជាបន្តបន្ទាប់។ ពិធីប្រគល់កុំព្យូទ័រ Laptopនេះ គឺជាលើកទី២ហើយ ដែលលើកទី១ បានផ្ដល់ជូនចំនួន ១២គ្រឿងដល់រដ្ឋបាលក្រុង-ស្រុក ហើយលើកទី២នេះ គឺបានផ្ដល់ជូនចំនួន ២៥គ្រឿង ជំហានទី១ ជូនដល់រដ្ឋបាលឃុំ-សង្កាត់ចំនួន ២៥ រួមមាន៖ ឃុំថ្មី, ឃុំរលាំងកែន, ឃុំបន្ទាយដែក, ឃុំសំរោងធំ, ឃុំកោះធំខ, ឃុំលើកដែក, ឃុំពោធិបាន,ឃុំកោះខ្សាច់ទន្លា, ឃុំស្វាយប្រទាល ឃុំត្រើយស្លា, ឃុំខ្ពប អាទាវ, ឃុំពាមរាំង, ឃុំសណ្តារ, ឃុំព្រះប្រសប់, ឃុំព្រែកតាមាក់, ឃុំកោះកែវ, ឃុំកោះរះ ,ឃុំសំបួរមាស, ឃុំរកាកោង១, សង្កាត់តាក្តុល, សង្កាត់រកាខ្ពស់, សង្កាត់បារុង, សង្កាត់ ពាមឧកញ៉ាអុង, សង្កាត់ជ្រោយតាកែវ និងសង្កាត់ព្រែកស្ដី ៕
កណ្ដាល ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ដកណ្ដាល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋ របស់មន្ទីរជំនាញ អង្គភាព។ កិច្ចប្រជុំដឹកនាំដោយ លោក កែវ សុគន្ធា អនុប្រធានមន្ទីរ និងមានការអញ្ជើញចូលរួម លោក លោកស្រីប្រធានមន្ទីរជំនាញ អង្គភាពជុំវិញខេត្ដ។ គោលបំណងកិច្ចប្រជុំគឺដើម្បីធ្វើការត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋនៅតាមមន្ទីរជំនាញ អង្គភាព។ សូមជម្រាបជូនថា យោងតាមផែនការសកម្មភាពក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ការធ្វើប័ណ្ណកម្មសិទ្ធដីរដ្ឋត្រូវឱ្យចប់រួចរាល់ក្នុងឆ្នាំ២០២៤។
រាជធានីភ្នំពេញ,ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួម ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ,ឯកឧត្ដមទេសរដ្ឋមន្រ្ដី ,ឯកឧត្ដម លោកជំទាវរដ្ឋមន្រ្ដីក្រសួង ស្ថាប័ន ,ឯកឧត្ដម លោកជំទាវប្រតិភូអមនាយករដ្ឋមន្រ្ដី, ឯកឧត្ដម លោកជំទាវអភិបាលរាជធានី ខេត្ដ ,ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ដ និង ឯកឧត្ដម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ ( Driesmans Igor)ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា, ឯកឧត្ដម លោកជំទាវ អគ្គរាជទូត, អគ្គរដ្ឋទូត, និងតំណាងដៃគូរអភិវឌ្ឍន៍ ។
ផ្អែកលើរបាយការណ៍លម្អិតរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសម្រេចបាននាពេលកន្លងមក។ ទន្ទឹមនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី បានផ្ដាំផ្ញើ និងជំរុញ ជាថ្មីម្ដងទៀត ឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្ដសកម្មចូលរួមអនុវត្ដតាមបេសកកម្ម, មុខងារ, កម្មវិធីការងារនិងគណនេយ្យភាពរបស់ខ្លួន ប្រកបដោយភាពជាម្ចាស់ និងឆន្ទះកែទម្រង់មោះមុតនៅក្នុងកម្មវិធីនេះដូចត្រូវបានកំណត់នៅក្នុងឯកសារ"ចក្ខុវិស័យនិងយុទ្ធសាស្រ្ដ ស្ដីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤"។ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដី សង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្ដប្រកបដោយជោគជ័យជាមួយនឹងការដកស្រង់នូវមេរៀននិងពិសោធន៍ល្អៗព្រមទាំងការតាមដាន, ការត្រួតពិនិត្យនិងការវាយតម្លៃជាបន្ដបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី, កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាន នូវចក្ខុវិស័យ "កសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាឱ្យឆ្លើយតបទៅតាមស្ដង់ដារ និងឧត្ដមានុវត្ដន៍អន្ដរជាតិ"។ ក្នុងពេលនេះផងដែរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្ដីបានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS )សម្រាប់ការអនុវត្ដនីតិវិធីចំណាយចរន្ដទាំងស្រុង ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ៤៤ បន្ថែមទៀតចាប់ពីពេលនេះតទៅ ដែលនេះគឺជាជោគជ័យដ៏សំខាន់មួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នាថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្ដកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (Driesmans Igor ) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា ,ឯកឧត្ដម លោកជំទាវ តំណាងដៃគូរអភិវឌ្ឍន៍ , ឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងលោក លោកស្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ដ។
ផ្អែកលើវឌ្ឍនភាព ដែលបាននិងកំពុងលេចរូបរាងទ្បើងតាំងពី ដំណាក់កាលទី១ មកដល់ ដំណាក់កាលទី៤ នេះ យើងអាចវាយតម្លៃបានថាប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា កំពុងធ្វើដំណើរនៅលើវិថីនៃគន្លងឆ្ពោះទៅកាន់ស្ដង់ដា និងឧត្ដមានុវត្ដន៍អន្ដរជាតិ ដែលធានាបាននូវ ប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព ,តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា ហើយមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ចនៃសកលលោក, ម្យ៉ាងទៀត ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺជាវិភាគទានចាំបាច់មិនអាចខ្វះបាន ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នាថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤,០០១ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣ភូមិគឺភូមិកោះប្រាក់ ឃុំភូមិធំ ភូមិព្រែកប៉ុល និងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រជាពលរដ្ឋចំនួន ៣ភូមិ គឺភូមិកោះប្រាក់ឃុំភូមិធំ ភូមិព្រែកប៉ុល និងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទទួលបានវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ នាព្រឹកថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ ២០២៤ នេះ នៅក្នុងបរិវេណ វត្តបន្ទាយដែក។
មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមហារដ្ឋបុរសដែលមានទេពកោសល្យ បំផុតប្រកបដោយគតិបណ្ឌិត បានដឹកនាំគោលនយោបាយឈ្នះ-ឈ្នះ ការបង្រួប បង្រួមជាតិ និងបាននាំមកឲ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឲ្យប្រជាពលរដ្ឋមាន ភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ។ល។ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវប្ដេជ្ញាធ្វើយ៉ាងណា ថែរក្សា សន្តិភាព ដែលរកមកបានដោយលំបាក នេះ ឲ្យនៅស្ថិតស្ថេរគង់វង្ស ជូនប្រជាពលរដ្ឋ ទុកជូនកូនចៅរបស់យើងឲ្យបានយូរអង្វែងច្រើនជំនាន់ ដើម្បីបន្ត ពង្រីកឱកាសអភិវឌ្ឍ ឲ្យកាន់តែប្រសើរឡើងជាលំដាប់នូវជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។
ឯកឧត្តមបន្តថា៖រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការងារនេះ ដោយបានឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តរបស់យើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត សម្រាប់ការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងឡាយ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
ឯកឧត្តមបន្ថែមថា៖ មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលានិងមិនត្រូវបង្កភាពស្មុកស្មាញជូនបងប្អូនប្រជាពលរដ្ឋឡើយ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
ឯកឧត្តម បានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី ដែលបានយក ចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ចូលរួមសហការគ្នាជាមួយមន្ត្រីចុះបញ្ជី អនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក៏ដូចជាក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំពុះពាររាល់ការលំបាក រហូតឈានដល់ការចែកប័ណ្ណជូនប្រជាជនរដ្ឋនាពេលនេះ ហើយសកម្មភាពរបស់ អស់លោក លោកស្រី ក៏ជាការរួម ចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចចតុកោណ ដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី។ឯកឧត្តមក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។
ថ្លែងក្នុងពិធីនេះ លោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាលបានឱ្យដឹងថាបើគិតមកដល់ពេលនេះរដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋសរុបចំនួន ២០៥ លើកស្មើនឹង ២៨៩,៩៩៣ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២០៦នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិកោះប្រាក់ (ឃុំភូមិធំ) ភូមិព្រែកប៉ុល និងភូមិកណ្តាលលើ (ឃុំបន្ទាយដែក) ស្រុកកៀនស្វាយ សរុបចំនួន ៤,០០១ប័ណ្ណ៕
នាថ្ងៃចន្ទ ៤រោច-អង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០២៣,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានបើកវគ្គបណ្តុះបណ្តាលប្រព័ន្ធ SARMIS ជូនដល់រដ្ឋបាលឃុំ សង្កាត់ នៃស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល និងស្រុកលើកដែក។ ក្រោមអធិបតីភាពរបស់ លោក កែវ សុគន្ធា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត៕
នាព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. ដោយមានការចូលរួមពីឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្ដម សុខ ធី ប្រធាននាយកដ្ឋាន តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងលោក កែ ពន្លក នាយករងរដ្ឋបាល តំណាងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌ និងសង្កាត់ នៃរាជធានីភ្នំពេញ, មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ សហវ. រាជធានី-ខេត្តទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ៥០០រូប។
នាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្សឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤៕
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាលនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពី ការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិជូនដល់មន្រ្តីជំនាញនៃរដ្ឋបាលឃុំសង្កាត់ និងក្រុងស្រុកនៃខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងលោកស្រី វ៉ែន ណារិន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។
លោកស្រី ខុន លក្ខណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាលបានមានប្រសាសន៍ថាការផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.សរ.អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្គវត្ថនាពេលនេះពិតជាមានសារៈសំខាន់ណាស់ចំពោះថ្នាក់ដឹកនាំ រដ្ឋបាលឃុំសង្កាត់ ក្រុងស្រុកនិង មន្រ្តីជំនាញនីមួយៗសំរាប់ជាចំណេះដឹង យកទៅអនុវត្តការងារអោយបានត្រឹមត្រូវ តាមបទដ្ឋានគតិយុទ្ឋ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
លោកស្រីបន្តថាច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តជាអាទិភាពនូវគោលនយោបាយសំខាន់ជាសារវ័ន្តដែលត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងដំណើរឆ្ពោះទៅមុខ នៅលើមាគ៌ានៃការកែទម្រង់ស៊ីជម្រៅក្នុងការអភិវឌ្ឍសមិទ្ធផលនានានៅក្នុងមូលដ្ឋានឱ្យមានការរីកចំរើន ទាំងគោលនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោកស្រី វ៉ែន ណារិន អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុបានថ្លែងអំណរគុណដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាលនិងរតនាគារខេត្តដែលបានយកចិត្ត ទុកដាក់ជួយជ្រោមជ្រែងដល់មន្ត្រីជំនាញថ្នាក់មូលដ្ឋានឃុំ/សង្កាត់ ក្រុង/ស្រុក ក្នងការសម្របសម្រួលឲ្យមានការប្រជុំផ្សព្វផ្សាយ ណៃនាំ ចង្អុលបង្ហាញអំពីនីវិធីនិងរបៀបនៃការអនុវត្តការងារក្នងវិស័យហិរញ្ញវត្ថុ ដើម្បីរៀបចំឲ្យមានការអនុវត្តថវិការនៅរដ្ឋបាលថ្នាក់មូលដ្ឋានប្រកបដោយប្រសិទ្ធភាពនិងស័ក្កសិទ្ធភាព។
មានប្រសាសន៍ដឹកនាំកិច្ចប្រជុំឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលបានគូសបញ្ជាក់ថាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាលនិងរតនាគារខេត្តធ្លាប់បានធ្វើការផ្សព្វផ្សាយម្តងរួចមកហើយសម្រាប់មន្ទីរអង្គភាពជុំវិញខេត្តអំពីសារាចរណែនាំរបស់ក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងការផ្សព្វផ្សាយដល់ច្បាប់ស្តីពីហិរញ្ញវត្ថុដល់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ព្រោះចាប់ពីរដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុករហូតដល់ខេត្តមានថវិការផ្ទាល់ខ្លួន ដែលរាជរដ្ឋាភិបាលបានបែងចែករួចរាល់អស់ហើយ។
ឆ្លៀតក្នុងឱកាសនោះ អភិបាលរងខេត្តក៏បានណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុកទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ បន្ថែម និងត្រូវលើកឡើងជាសំនួរ បញ្ហាប្រឈមដែលអនុវត្តកន្លងមក ដើម្បីដកបទពិសោធន៍ការងារ និងបង្កើនសមត្ថភាពរបស់ខ្លួនសម្រាប់យកទៅអនុវត្តន៍ការងាររៀបចំថវិកាជាក់ស្តែងទទួលបានជោគជ័យ៕
រសៀលថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ពិភាក្សា លេីការងារបែងចែកតួនាទី ភារៈកិច្ច និងការ អនុវត្តន៍ ផែនការ សកម្មភាព ការងារ កែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ឆ្នាំ២០២៤។
ក្នុងនោះផងដែល លោកស្រី បានណែនាំអោយក្រុមការងារ ត្រូវបុរេសកម្ម យកចិត្តទុកដាក់លេីភារៈកិច្ចរបស់ខ្លួន និងអនុវត្តន៍ សកម្មភាពទៅតាមសូចនាករដែលមន្ទីរសហវ បានចុះកិច្ចព្រមព្រាង ជាមួយអគ្គលេខាធិការដ្ឋាន ដឹកនាំការងារកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈអោយទទួលបានជោគជ័យតាមផែនការ៕
ព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល»។ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។
“ក្នុងពិធីប្រកាសសមាសភាពនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានពាំនាំការសួរ សុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ”។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋាន តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដ របស់ប្រជាពលរដ្ឋដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋបាលខេត្តកណ្តាល សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដែលតែងតែដឹកនាំផុ្តល់នូវអនុសាសន៍ល្អៗក្នុងកិច្ចដំណើរការអភិវឌ្ឍមូលដ្ឋាន និងបានគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្តជាប់ជាប្រចាំ៕
នៅរសៀលថ្ងៃអង្គារ៍ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤។មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ខេត្តកណ្តាល បានរៀបកិច្ចប្រជុំ ផ្សព្វផ្សាយ សារាចរ ណែនាំ លេខ ០១៣ សហវ .ស រ អថ ចុះថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ ស្តីពី ច្បាប់ ហិរញ្ញវត្ថុ សម្រាប់ ការ គ្រប់គ្រង ហិរញ្ញវត្ថុ ឆ្នាំ២០២៤ ក្រោយអធីបតីភាពឯកឧត្តម នូវប៉េង ច័ន្ទ តារា អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល ដោយមានការអញ្ជញចូលរួម ពី តំណាង អគ្គនាយកដ្ឋាន ថវិកា នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកស្រី អនុប្រធានរតនគារខេត្ត លោក លោកស្រីជាគណនេយ្យ មន្ទីរ ជំនាញ ជុំវិញ ខេត្ត។
ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ សារាចរណែនាំនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ ក្នុងការគ្រប់គ្រង និងអនុវត្តថវិកាឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ ដើម្បីផ្សារភ្ជាប់ និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានជាសារវ័ន្ត ។សារាចរណែនាំនេះជាឧបករណ៍ និងតម្រង់ទិសដៅការងារសម្រាប់ គ្រប់បណ្តាមន្ទីរ ត្រូវយកចិត្តទុកដាក់ ធ្វើការសិក្សាឱ្យបានស៊ីជម្រៅដើម្បីធានា ឲ្យការអនុវត្តថវិការបស់ខ្លួន ស្របតាមនីតិវិធីច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវរៀបចំឲ្យមានយន្តការសម្របសម្រួលលើកិច្ចការផ្ទៃក្នុង អំពីតួនាទីរបស់ការិយាល័យជំនាញពាក់ព័ន្ធ ដែលបានធ្វើសមាហរណកម្ម ព្រមទាំងដាក់ចេញនៅគោលការណ៍ណែនាំផ្ទៃក្នុងដើម្បីដោះស្រាយ បញ្ហាប្រឈមដែលកើតឡើងក្នុងប្រតិបត្តិការចំណូល-ចំណាយថវិកា។
ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជនលិច នៅភូមិសាស្ត្រ រាជធានីភ្នំពេញ (ភូមិសាស្ត្រខេត្តកណ្តាល) ក្រោយអធីបតីភាពរបស់ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ឯកឧត្តម លី ហ្សេមីន អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយ ផលប៉ះពាល់ដោយសារគេម្រោងអភិវឌ្ឍន៍ និងឯកឧត្តម ឈី លាង អគ្គនាយករង នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សា ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជនលិច នៅភូមិសាស្ត្រ រាជធានីភ្នំពេញ (ភូមិសាស្ត្រខេត្តកណ្តាល) ដោយមានការចូលរួមពីសំណាក់ មន្ទីរអអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី អាជ្ញាធរស្រុកស្អាង និងស្រុកកណ្តាលស្ទឹង មន្ទីរជំនាញ ពាក់ពន្ធ័ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យអំពីប្លង់លំអិតនៃគម្រោង និងរៀបចំផែនការបន្ត ដើម្បីអោយគម្រោងដំណើរការទៅរលូន និងប្រកបដោយប្រសិទ្ធភាព ច្បាស់លាស់ទាន់ពេលវេលា៕
នៅរសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្តាល និងសហការីបានចូលរួមកិច្ចប្រជុំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ២០២៣ ។
រៀបចំឡេីង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។
ក្នុងនោះ អង្គប្រជុំក៏បានពិនិត្យ ពិភាក្សា សកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៤ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤ គឺ (១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, (៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, និង(៤)ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះ តាមរយៈមន្ទីរ សហវ. រាជធានី-ខេត្ត ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រជូនរដ្ឋបាលឃុំ-សង្កាត់ ជួយសម្រួលបន្ថែមទៀតដល់ការប្រើប្រាស់ប្រព័ន្ធ SARMIS ដើម្បីពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
នាថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ជូនប្រជាពលរដ្ឋក្រុងសំពៅពូន ខេត្តកណ្តាល,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន២ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ទទួលបានសមិទ្ធិផលថ្មីនាដើមឆ្នាំ២០២៤នេះ គឺផ្លូវបេតុងអាមេចំនួន ២ខ្សែ ប្រវែង ២០០០ម៉ែត្រ ក្នុងនោះ ១ខ្សែប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ និង១ខ្សែទៀតប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
ឯកឧត្តមអភិបាលងខេត្ត បានបន្តទៀតថា ដោយសារតែកត្តាសុខសន្តិភាពនេះហើយ ទើបធ្វើឲ្យប្រទេសជាតិទាំងមូលមានការរីកចម្រើនលើគ្រប់វិស័យ និងអាចសំរេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥ ដោយឡែកបច្ចុប្បន្ននេះ យើងទាំងអស់គ្នាបានដឹងហើយថាក្រុងសំពៅពូន គឺជាក្រុងទើបបង្កើតថ្មី ដែលជាប់ព្រំដែននិងប្រទេសវៀតណាម គឺកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខ្វាត់ខ្វែង ដូចជាស្ពាន ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង លូ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងវត្តអារាមជាដើម។
នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងសំពៅពូន ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបបានទាន់ពេល៕
នាថ្ងៃព្រហ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ចាន់ សុខារ័ត្ន អនុប្រធានមន្ទីរ តំណាង លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត នៅក្រុងតាខ្មៅ។ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត។
បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់មួយចំនួន ធ្វើឱ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានក្រុងតាខ្មៅ ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល នៅក្រុងតាខ្មៅ សរុបចំនួន ១៤៣ ក្នុងនោះផ្នែករដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់មានចំនួន ១៨ ផ្នែកសេដ្ឋកិច្ចមានចំនួន ៧៥ ផ្នែកសង្គមកិច្ចមានចំនួន ១០ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុមានចំនួន ៣១ សំណូមពរផងដែរ។
មានប្រសាសន៍ក្នុងវេទិកានៃដែរ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅពេលនេះផ្ដល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្តជាមួយរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្ត ប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បន្តថា៖ ការលើកឡើងនូវមតិយោបល់ សំណើ សំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាល ឧ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត ស្របទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
បញ្ហាប្រឈម សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ត្រូវបានឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ធ្វើការពន្យល់បកស្រាយ និងបានជំរុញដល់អជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា៕
នាថ្ងៃអង្គារ ៨រោច ខែកត្តិត ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំពីវឌ្ឍភាពការងារ វិភាគSWOT របស់រដ្ឋបាលខេត្តដឹកនាំដោយ ឯកឧត្ដម នូវ ប៉េងចាន់តារា អភិបាលរងខេត្ត ដោយមានការចូលរួមពីនាយករងរដ្ឋបាល ទីចាត់ការចំណុះរដ្ឋបាលខេត្តនិងមន្ទីរ អង្គភាព ជុំវិញខេត្ត។
ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានស្នើរដល់បណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវផ្ដល់ទិន្នន័យ និងរបាយការណ៍តាមបណ្ដាមន្ទីរ អង្គភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដើម្បីងាយស្រួលអោយមន្ទីរទទួលបានទិន្នន័យច្បាស់លាស់ ដើម្បីងាយស្រួលធ្វើរបាយការណ៍វិភាគ (SW0T)។
ឯកឧត្តមអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់បន្ថែមទៀតថា៖ គោលបំណងរៀបចំរបាយការណ៍វិភាគ (SWOT) គឺស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងកម្មវិធី កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការការរៀបចំរបាយការណ៍វិភាគ (SWOT) ក្នុងគោលបំណងឆ្លើយតបទៅ និង តម្រូវការជាអទិភាពក្នុងការងារអភិវឌ្ឍន៍ សង្គម សេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព និងបរិយាប័ន្ន។
របាយការណ៍នេះ និងក្លាយជាឯកសារសំខាន់ សម្រាប់អ្នកវិនិយោគក្នុងនិង ក្រៅប្រទេសមានបំណងស្វែងយល់ពីសក្តានុពលកាលានុវត្តភាពរបស់ខេត្ត សម្រាប់ចាប់ផ្តើមបោះទុនវិនិយោគ។
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយប្រកាស និងបទប្បញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
កិច្ចប្រជុំរៀបចំឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងផ្សព្វផ្សាយប្រកាស និងបទប្បញត្តិថ្មីៗពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ សម្រាប់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ឲ្យមានការយល់ដឹងទូលំទូលាយ ដើម្បីចូលរួមសហការអនុវត្តប្រកាសនេះឲ្យមានប្រសិទ្ធភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមអភិបាលខេត្ត លើវិស័យអភិវឌ្ឍអចលនវត្ថុ។ ជាក់ស្តែង រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានចេញដំណើរដោយភាពជឿជាក់ និងជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅចម្បងរក្សាសុខសន្តិភាព ជំរុញកំនើនសេដ្ឋកិច្ចជាតិ ញាំងឲ្យជីវភាពប្រជាជនល្អប្រសើរ។ កត្តានេះនឹង នាំឲ្យមានតម្រូវការ ដីធ្លី លំនៅឋាន ផ្ទះល្វែង កើនឡើង។ ស្របពេលតម្លៃដីក្នុងក្រុងភ្នំពេញមាតម្លៃខ្ពស់រួចហើយនោះ យើងសង្កេតឃើញថា សកម្មភាពសាងសង់លំនៅឋាន និងពុះដីឡូត៍លក់ កំពុងហូរចូលមកខេត្តកណ្តាលយ៉ាងខ្លាំង ខណៈដែលភូមិសាស្ត្រខេត្តកណ្តាល ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ទន្ទឹមនឹង គម្រោងព្រលានយន្តហោះថ្មី បានលេចចេញជារូបរាងយ៉ាងពិតប្រាកដក្នុងដែនដីខេត្តកណ្តាល បានធ្វើវិស័យអចលនវត្ថុមានសកម្មភាព រីកចម្រើនយ៉ាងផុសផុល។ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំរីករាយស្វាគមន៍ អាជីវករទាំងអស់ដែលចូលមកប្រកបអាជីវកម្មអភិវឌ្ឍ អចលនវត្ថុ ក្នុងទឹកដីខេត្តកណ្តាល ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះ ត្រូវចូលរួមអនុវត្តតាមច្បាប់ ទាំងអស់គ្នា ដើម្បី ធានាបាននូវ សមធម៌ យុត្តិធម៌ និងធានាផលប្រយោជន៍ស្មើភាពគ្នារវាងអ្នកទិញ និងអ្នកលក់។ ទន្ទឹមនឹងនេះ ខ្ញុំសូម ឲ្យគ្រប់ស្ថាប័នពាក់ពន្ធ័ សមត្ថកិច្ច កងកម្លាំងទាំងអស់ យកចិត្តទុកដាក់ រួមសហការគ្នា អនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីធានាបាននូវ សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម និងជំរុញការប្រមូលចំណូលពីវិស័យអចលនវត្ថុ ទាំងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធប្រកបដោយប្រសិទ្ធភាព និងសុខដុមនីយកម្មក្នុងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ប្រកបដោយចីរភាព។
លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្ត ដែលបានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយប្រកាស និងបទប្បញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ។
លោកស្រីប្រធានមន្ទីរ បានបន្ថែមថា យោងតាមខ្លឹមសារនៃប្រកាសលេខ ០៤៧ អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងប្រការ៦ ប្រការ៧ ប្រការ១៤ និងប្រការ១៥ ចែងថា រាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញា បណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុន។ ក្នុងនោះ ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំចាប់ពី ០៣ ដល់ ៣០ ល្វែង, ឬ០៣ ដល់ ៣០ភូមិគ្រឹះ, ឬ០៣ ដល់ ៣០យូនីត, អាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានទំហំ ១០,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវមានលិខិតអនុញ្ញាតពីមន្ទីរជាមុន។ ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំលើសពី ៣០ល្វែង ឬលើសពី ៣០ភូមិគ្រឹះ ឬលើសពី ៣០យូនីត អាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានចាប់ពីទំហំ ១០,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវមានអាជ្ញាបណ្ណពីក្រសួងជាមុន។ កន្លងមកនេះ យើងសង្កេតឃើញថា មានអ្នកអភិវឌ្ឍអចលនទ្រព្យមួយចំនួន បានកំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដែលធ្វើឲ្យពលរដ្ឋលែងមានជំនឿទុកចិត្ត និងប៉ះពាល់ដល់វិស័យ អចលនវត្ថុ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ ក្នុងនោះអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដាក់ចេញនូវប្រកាសលេខ ០៤៧ អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
នាថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមអបអរសាទរ ចំពោះទិវាជាប្រវតិ្តសាស្រ្តដែលកម្លាំងមហាសាមគ្គីជាតិខ្មែរទាំងមូល ដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ១៩៥៣,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ថ្លែងក្នុងពិធីនេះ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានបញ្ជក់ថា៖ក្រោមព្រះរាជបូជនីកិច្ច និងព្រះរាជសកម្មភាពដ៍ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣ របស់ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីគោរពដ៍ខ្ពង់ខ្ពស់ បានធ្វើឲ្យប្រជារាស្រ្តខ្មែរគ្រប់ រូបតែងតែចងចាំ និងចារិកជាប់ជានិច្ចនៅក្នុងជីវិត នូវព្រះមហាករុណាទីគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៍ជ្រាលជ្រៅរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និង ព្រះរាជបញ្ញាញាណដ៍ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដីសេចក្តីសុខសាន្ត និង ការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។
ឯកឧត្តមបន្តថា៖ ទន្ទឹមនឹងបុណ្យខួបអនុសាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃនេះយើងទាំងអស់គ្នាក៍សូមចូលរួមងបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដ៍អង់អាចក្លាហានរបស់យើងដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើងហើយដែលកន្លងមកក៍ដូចជាបច្ចុប្បន្ន កំពុងតែបំពេញភារកិច្ចដ៍ឧត្តុងឧត្តម របស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែលជាមរតកដ៍ពិសិដ្ឋពុំអោយអ្នកណាឈ្លានពានបានឡើយ។
ឯកឧត្តមបានបន្តទៀតថា៖ បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងនាំមកឱ្យប្រជាពលរដ្ឋកម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺពាសពេញសាកលលោក ជាពិសេស យុទ្ធសាស្រ្តការដឹកនាំ ដែលទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់ទាំងទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីតម្លៃដ៏មហាសាល នៃសន្តិភាព ព្រមទាំងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
បន្ទាប់ពីពិធីបានបញ្ចាប់ គណអធិបតី បានព្រលែងព្រាប និងបង្ហោះប៉ោងៗជានិមិត្តរូប នៃសេចក្តីសុខសប្បាយ សេរីភាព និងការអភិវឌ្ឍ ៕
នាថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមវេទិកាស្តីពី ប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប ស ប ក ) លើកទី១ ដើម្បីប្រកាសឪ្យប្រើប្រាស់ជាផ្លូវការនូវ «និតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា” ៕
នាថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមចុះសំណេះ សំណាល សាកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជូនកុមារកំព្រា នៅសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ក្នុងស្រុកកណ្ដាលស្ទឹង,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាកខេត្តកណ្តាល។
ថ្លែងក្នុងពិពីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខ និងសេចក្តីអាណិតស្រឡាញ់ពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ចំពោះកុមារកំព្រា បុគ្គលិក និងលោកគ្រូ-អ្នកគ្រូនៅក្នុងសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារទាំងមូលផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងគោលបំណងជួយសម្រួលដល់ការរស់នៅ និងចិញ្ចឹមបីបាច់ថែរក្សា កុមារកំព្រា កុមារដែលត្រូវឪពុកម្ដាយបោះបងចោល ឬក្មេងដែលក្រីក្រជាដើម ឯកឧត្តមបានជួយឧបត្ថម្ភដល់សមាគមនេះក្នុងមួយឆ្នាំ ២ដង ហើយនេះគឺជាលើកទី២ ហើយ ដែលឯកឧត្តមបានជួយឧបត្ថម្ភដល់សមាគមនេះក្នុងឆ្នាំ ២០២៣។
ឯកឧត្តម បានកោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្រៀននៅក្នុងសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារទាំងអស់ ដែលបានខិតខំបីបាច់ថែរក្សាកុមារកំព្រា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលធ្វើឱ្យការរស់ របស់ កុមារទាំងអស់នោះ កាន់តែប្រសើរឡើង ទទួលបានការសិក្សា និងចំណេះដឹង ជាពិសេសធ្វើឱ្យកុមារទាំងនោះមានសង្ឃឹមក្នុងការរស់ននៅក្នុងសង្គម។
សូមបញ្ចាក់ថា អំណោយដែល សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភ ដល់សមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ រួមមាន៖ អង្ករ ១០០០ គីឡូក្រាម, មី២០កេស, ត្រីខកំប៉ុង ១កេស, ទឹកត្រី ២០យួរ, ទឹកសុទ្ធ ២០កេស, ទឹកផ្លែឈឺ ៥កេស,ទឹកដោះគោខាប់១កេស និងថវិកា ចំនួន ៤.០០០.០០០ រៀល៕
នាថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង ៥៥០ម៉ែត្រ ទទឹង ៤ម៉ែត្រ នៅស្រុកកណ្តាលស្ទឹង,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាកខេត្តកណ្តាល។
ឯកឧត្តមអភិបាលបានបន្តថា ផ្លូវដែលសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ ព្រមទាំងសមិទ្ធផលជាច្រើនដែលកើតមាននៅក្នុងស្រុកកណ្តាលស្ទឹង គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម គ្មានសន្តិភាព នោះយើងមិនមានឱកាសអាចកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនដូចបច្ចុប្បន្ននេះបានឡើយ។ ក្រោមម្លប់នៃសុខសន្តិភាពដ៏ពេញលេញ កម្ពុជាអាចធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បានយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ក៏ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយយ៉ាងសំខាន់របស់ជាតិ ដែលជានិច្ចកាលតែងតែ បានទទួលការគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាល បានមានប្រសាសន៏ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងនាំមកឱ្យប្រជាពលរដ្ឋកម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺពាសពេញសាកលលោក ជាពិសេស យុទ្ធសាស្រ្តការដឹកនាំ ដែលទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់ទាំងទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលនេះបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីតម្លៃដ៏មហាសាលនៃសន្តិភាព ព្រមទាំងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាល បានជំរុញដល់ អាជ្ញាធរស្រុក និងកងកម្លំាងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង កុំឱ្យកើតមានឡើងនៅមូលដ្ឋានខ្លួន ត្រូវរួមគ្នាធានាឱ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្របទៅតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ៕
នាថ្ងៃព្រហ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា” ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ សិក្ខាសាលានេះមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលរាជធានីខេត្ត , ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង ប្រធានរតនាគាររាជធានី-ខេត្ដ ព្រមទាំងសហការីអម សរុបប្រមាណ ១៥០ រូប៕
នាថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត រួមជាមួយមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំសង្កេត ពិគ្រោះ យោបល់ និង ផ្ទៀងផ្ទាត់ ទិន្នន័យ ស្ថិតិ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
កិច្ចពិភាក្សានេះ សិក្សាស្វែងយល់ពីការវិវឌ្ឍន៍សំខាន់ៗនៃសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន និងប្រមូលធាតុចូល ដើម្បីពិនិត្យលទ្ធភាពទិន្នន័យសូចនាករសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំខាន់ៗ ក្នុងការតាមដានសកម្មភាពតាមវិស័យតាមបណ្តារាជធានី-ខេត្ត ៕
នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និង វគ្គបណ្តុះបណ្តាលស្ដីពី នីតិវិធីហិរញ្ញវត្ថុ សម្រាប់អនុវត្តកញ្ចប់ ថវិកាសេវាអនាម័យបរិស្ថានជូនដល់រដ្ឋបាល ក្រុង ស្រុក,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ កម្មវិធីនេះក៏មានកាអញ្ជើញចូលរួម ថ្លែងមតិចាប់អារម្មណ៍ពី ឯកឧត្ដម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដោយថ្ងៃទី១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការគ្រប់គ្រងសំរាមសំណល់រឹង ផ្ដោតលើគោលនយោបាយ, លិខិតបទដ្ឋានគតិយុត្ត, តួនាទីភារកិច្ច, គោលការណ៍កំណត់កម្រៃសេវានានា និងការគ្រប់គ្រងមូលនិធិបរិស្ថាននិងសង្គម ព្រមទាំងការចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រដ្ឋបាលចំនួន ៤ គឺ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលក្រុងព្រះសីហនុ, រដ្ឋបាលក្រុងបាត់ដំបង, និង រដ្ឋបាលក្រុងកំពង់ចាម ៕
នាព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ៕
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងរបាយការណ៍លទ្ធផលរបកគំហើញ ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌរួម ផែនទីបង្ហាញផ្លូវ និង ផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ,កិច្ចប្រជុំនេះធ្វើឡើងតាមរយៈ VIDEO CONFERENCE (ZOOM)៕
នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣,លោក កែវ សុគន្ធា អនុប្រធានមន្ទីរ តំណាំង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានដឹកនាំកិច្ចកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ និងជំរុញ ការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ក្នុងខេត្តកណ្តាល ,កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកណ្តាល៕
នាព្រឹកថ្ងៃព្រហ ១កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣,លោក ស៊្រុន ភារម្យ អនុប្រធានមន្ទីរ និង លោក រ៉ន តូរី តំណាំង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)ជូនមន្ត្រីបង្គោលរតនាគាររាជធានី ខេត្ត និងមន្រ្តីបង្គោលនៃមន្ទីរ សហវ រាជធានីខេត្ត,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត មុន្នី ៕
នាល្ងាចថ្ងៃពុធ ៨រោច ខែទុ.សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣,នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និង នាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំស្តីពីការ បំពាក់ប្រព័ន្ធ QR Code សម្រាប់ស្រង់វត្តមានតាមរយៈកម្មវិធី MEF Profile ជំនួសការចុះហត្ថលេខាប្រចាំថ្ងៃ និងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ។
ជាមួយគ្នានេះដែរ នាយកដ្ឋានបុគ្គលិក ក៏មានជាបទបង្ហាញពាក់ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងបុគ្គលិក និង MEF Profile ជំនាន់ថ្មី ៕
កិច្ចប្រជុំ ពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) និងជំរុញការរៀបចំធ្វេីប័ណ្ណកម្មសិទ្ធិលេីអចលនវត្ថុជាទ្រព្យសម្បត្ដិរបស់រដ្ឋ
នាព្រឹកថ្ងៃពុធ ៩កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំ ពិនិត្យផ្គូរផ្គង និងវាយតម្លៃលើកការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) តាមប្រព័ន្ធបច្ចេកវិទ្យាពត៌មានគ្រប់គ្រងទិនន្ន័យ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SRMIS) និងជំរុញការ ធ្វេីប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ចន័្ទតារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយ ម៉ែន ណារុន អនុប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំដឹកនាំសម្របសម្រួលដោយលោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល រួមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួងស្ថាប័ន លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពអភិបាលរង ក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងមន្រ្តីជំនាញប្រមាណ ២៤០នាក់។
នាល្ងាចថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣,នៅសាលាខេត្តកណ្តាល,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួម “ពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពរបស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគម អមដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការប្រតិបត្តិសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមជាអធិបតីភាពពី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តកណ្ដាល។
ពិធីសំណេះសំណាលនេះមានការចូលរួមពី និវត្តជនចំនួន ៧៥រូប, ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរ សហវ. ខេត្តកណ្ដាល, ព្រមទាំងលោកស្រីប្រធានរតនាគារ សាខាពន្ធដារអនុប្រធានសាខាកយ និង រដ្ឋករខេត្តកណ្ដាល។ សូមគូសបញ្ជាក់ថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី, សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះជួបសំណេះសំណាលជាមួយនិវត្តជនទូទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ១៧០៧ រូប។
ក្នុងឱកាសជួបសំណេះសំណាលនេះ, សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននាំយកអំណោយជាក្រម៉ា និងថវិកាជូនដល់និវត្តជនក្នុងម្នាក់ចំនួន ១០ម៉ឺនរៀល និងក្រម៉ាមួយ។ ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនរៀល សំពត់សឹង្គមួយក្បិន សម្រាប់និវត្តជនជានារី និង ក្រណាត់មួយអាវសម្រាប់និវត្តជនជាបុរស។ បន្ថែមពីនេះ អង្គភាពក្រោមឱ្យវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅខេត្តមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្ដាល សាខាពន្ធដារខេត្តកណ្ដាល សាខាគយនិងរដ្ឋាករខេត្តកណ្ដាល រតនាគាខេត្តកណ្ដាល ឧបត្ថម្ភដល់និវត្តជនក្នុងអង្គភាពខ្លួន ចំនួន ៥ម៉ឺនរៀលបន្ថែម សរុបនិវត្តជនម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល ក្រម៉ាមួយ និងសំពត់សឹងមួយក្បិន សម្រាប់និវត្តជនជាស្រ្ត និងក្រណាត់មួយអាវសម្រាប់និវត្តជនជាបុរស។ គោលបំណងក្នុងការរៀបចំកម្មវិធីសំណេះសំណាលនេះគឺ
១. ផ្តល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិក សមាគមទាំងអស់ ដែលជាបុគ្គលិកមន្រ្តីរាជការ កសហវ.
២.ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិក មន្ត្រីរាជការ កសហវ. ឲ្យកាន់តែរីកចម្រើន និងរឹងមាំ
៣.ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ដល់បុគ្គលិក មន្ត្រីរាជការក្រសួង៕
នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាព ផ្លូវបេតុង ផ្លូវចាក់កៅស៊ូ បង្គោលអគ្គិសនី ប្រព័ន្ធរំដោះទឹក និងសមិទ្ធផលនានានៅឃុំព្រែកតាមាក់ ឃុំតាឯក ស្រុកខ្សាច់កណ្តាល,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកណ្តាល ។
សមិទ្ធផលនានាជាច្រើន ក្នុងឃុំព្រែកតាមាក់ និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ក្រោម៖ ១.សមិទ្ធផលក្នុងឃុំព្រែកតាមាក់ រួមមាន៖ កំណាត់ផ្លូវលេខ ៧០ បេ ប្រវែង ៣០០០ ម៉ែត្រ និង លូរំដោះទឹកអមសង្ខាងផ្លូវ, កំណាត់ផ្លូវលេខ ៣៨១ អា, ផ្លូវបេតុង ១៤ ខ្សែ ផ្លូវក្រាលថ្មមិច, ក្រាសគ្រួសក្រហម ផ្លូវលំដីស និង ប៊ឺហ្គែ ៥៥ កន្លែង, អគារមណ្ឌលសុខភាព ១ ខ្នង និង របង ១៥០ ម៉ែត្រ; អគារសិក្សា ១ ខ្នង, ២ ជាន់ មាន ៦ បន្ទប់; អគារទីចាត់ការមត្តេយ្យសិក្សា ១ ខ្នង; បង្គោលភ្លើង សូឡា ៥៣៨ ដើម និង សមិទ្ធផលនានាដទៃទៀត, ដោយចំណាយថវិកាសរុបប្រមាណ ១១ លានដុល្លារអាម៉េរិក ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកខ្សាច់កណ្ដាល និងប្រជាពលរដ្ឋជាច្រើននាក់។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកដ៏ជ្រាលជ្រៅ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំព្រែកតាមាក់ និងឃុំតាឯក ស្រុកខ្សាច់កណ្តាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្តាល ដែលជានិច្ចកាល សម្តេច-តេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅប្រចាំថ្ងៃ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ស្រុកខ្សាច់កណ្ដាល ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណ្ឌភាព, ផាសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកខ្សាច់កណ្តាលផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនដទៃទៀត ដែលបាននឹងកំពុងប្រើប្រាស់ និងទទួលផលពីសមិទ្ធផលទាំងអស់នេះ ស្របតាមទិសស្លោករបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែលើកឡើងជារើយៗថា «មានផ្លូវ, មានស្ពាន, គឺមានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ» សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេច-អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំមកជូនប្រទេសជាតិ និង ប្រជាជនកម្ពុជាយើង តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះមានរយៈពេល ២៥ ឆ្នាំហើយ ។ នយោបាយ ឈ្នះ-ឈ្នះ បាននាំឱ្យប្រទេសកម្ពុជាចាកផុតពីសង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញ នូវសុខសន្ដិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ទាំងនៅទីក្រុង និង ជនបទ, ប្រកប ដោយចីរភាព និង សមធម៌ ស្របពេលដែលប្រជាជនយើងមានចំណេះដឹងកាន់តែខ្ពស់ និង មានជីវភាពរស់នៅកាន់តែសមរម្យ ព្រមទាំងរស់នៅដោយភាពសុខដុមរមនា ។ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាន និង កំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ នៅលើមាគ៌ាដ៏ត្រឹមត្រូវ និង ប្រកបដោយក្ដីសង្ឃឹម ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបាទបញ្ជាក់ផងដែរថាមនុញ្ញផលនៃការអភិវឌ្ឍដែលយើងទាំងអស់គ្នា កំពុងតែក្រេបជញ្ជក់ សព្វថ្ងៃនេះ, កើតចេញពីការដឹកនាំ ប្រកបដោយគតិបណ្ឌិត និង ភាពឈ្លាសវៃ របស់ សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ដែលបាននាំមកជូនប្រទេស និង ប្រជាជាតិយើង នូវសុខសន្តិភាពពេញផ្ទៃប្រទេស និង បន្តដឹកនាំអភិវឌ្ឍប្រទេសចេញពីបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនឥតគណនា ដូចបច្ចុប្បន្ន៕
នាព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមក្នុងពិធីបើកការដ្ឋនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ប្រវែងសរុប ១៣៥,១០ គីឡូម៉ែត្រ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ "BOT" និងស្ពាន–ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែងសរុប ៣,៧០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣, លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៣ របស់ រដ្ឋបាលខេត្តកណ្តាល,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត។
នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣,លោកស្រីចាន់ សុខារ័ត្ន តំណាង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីប្រារព្ធខួបលើកទី៧៤ នៃទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣, ក្រោមអធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរង នៃគណៈអភិបាលខេត្ត។
លោកជំទាវ ហ៊ុន កុសនី បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាយើង បាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ បញ្ហាគ្រឿងញៀន បញ្ហាការជួញដូរ និងកេងប្រវ័ញ្ច ទាំងពលកម្ម ទាំងផ្លូវភេទ ចំពោះស្ត្រី និងកុមារ ដោយជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ គ្នារវាងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដែលមានទំនាក់ទំនងទៅនឹងការជួញដូរមនុស្ស ជាពិសេសកុមារ ហើយក្រសួងមហាផ្ទៃជាសេនាធិការដឹកនាំ ក្នុងនោះ យើងក៏មាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរ។
ក្នុងពិធីនេះដែរ លោកជំទាវ បានផ្ដាំផ្ញើដល់ក្មួយៗសិស្សនុសិស្ស ត្រូវចេះថែទាំ សុខភាព អនាម័យ បរិស្ថាន ទាំងក្នុងនិងក្រៅសាលារៀនរបស់ក្មួយៗ ឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីឱ្យការរស់នៅរបស់យើងប្រកបដោយសុខសុវត្ថិភាព និងមានសុភមង្គល។ ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹងប្រកបដោយគុណភាព ដើម្បីរួមចំណែក រក្សាកសាង និងជាអ្នកបន្តវេនដ៏មានសក្ដានុពល។
ក្មួយៗ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងសាលារៀន និងសហគមន៍ ក្នុងការជួយគាំទ្រលើ៖ ការពង្រឹងគុណភាពអប់រំ ការងារបរិស្ថាន វិន័យសណ្ដាប់ធ្នាប់ និងការពង្រឹងសុវត្ថិភាពចរាចរណ៍ជាដើម។
លោកជំទាវបាន អំពាវនាវចំពោះអាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ និងមាតាបិតា អាណាព្យាបាលសិស្ស សូមចូលរួមសហការឱ្យបានល្អប្រសើរជាមួយលោកគ្រូ អ្នកគ្រូ រួមចំណែកថែទាំកុមារ ឱ្យក្លាយជាពលរដ្ឋល្អមានសមត្ថភាព យ៉ាងពេញលេញក្នុងការបន្តវេនកសាងមាតុភូមិកម្ពុជាដ៏រុងរឿងរបស់យើង និងសម្រេចឱ្យបាននូវគោលដៅនៃការអប់រំប្រកបដោយបរិយាប័ន្ន ដើម្បីការអប់រំរក្សាបាននូវគុណភាពសម្រាប់កុមារកម្ពុជាយើង៕
នាព្រឹកថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣,លោកហួត ភារម្យ តំណាង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
បានចូលរួមសិក្ខាសិលាផ្សព្វផ្សាយច្បាប់ស្ដីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋាន ជូនអាជ្ញាធរសាធារណ:ពាក់ព័ន្ធក្នុងខេត្តកណ្ដាល និងក្នុងរាជធានីភ្នំពេញ ,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ Rafifes Hotel Le Royal រាជធានីភ្នំពេញ៕
នាព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
បានចូលរួមកិច្ចប្រជុំស្តីពីការណែនាំ និងការពង្រឹងការអនុវត្តមុខងារអប់រំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីផ្តល់ការណែនាំ តម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធក្នុងការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ ១៨២ ១៨៣ និង១៨៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕
នាព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ០២ភូមិ គឺភូមិថ្មគរ ចំនួន ១០២២ប័ណ្ណ និងភូមិផ្លូវត្រី ចំនួន១២១៩ ប័ណ្ណ សរុបចំនួន ២២៤១ ប័ណ្ណ ស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ ជូន បងប្អូន ប្រជាពលរដ្ឋ ជ្រាបថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋគឺដើម្បីឲ្យប្រជាពលរដ្ឋយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដីធ្លីទាំងអស់របស់ប្រជាកសិករដែលប្រើប្រាស់ជាលក្ខណៈគ្រួសារនឹងមិនត្រូវបានយកពន្ធនោះទេ៕
នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣,លោកកែវ សុគន្ធា តំណាង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
បានចូលរួមទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាព្រឹត្តិការណ៍ផ្តួចផ្តើមឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឲ្យប្រទេសជាសមាជិករៀបចំ នៅក្នុងអំឡុងខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹកដល់ ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតី យកចិត្តទុកដាក់ទប់ស្កាត់ ឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន។
ការប្រារព្ធទិវានេះ គឺជាឱកាសដ៏ប្រពៃ ថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋខ្មែរ ស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ៕
នាព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីបើកការរដ្ឋានសាងសង់ស្ពានបេតុងអាមេប្រវែង៣០ ម៉ែត្រ ទទឹង៧ម៉ែត្រ ស្ថិតក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំលើកដែក ស្រុកកោះធំ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាបថ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស បានដាក់ចេញនូវគោល នយោបាយយុទ្ធសាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភាជាតិ នៅតែចាត់ទុកវិស័យទាំង បួន “ មនុស្ស ផ្លូវ ទឹក ភ្លើង ” ជាអាទិភាពទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ មានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»៕
នាព្រឹកថ្ងៃអង្គារ ១២រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤៨ អាណត្តិទី៣ ក្រោមគណៈអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។
ថ្លែងថាក្នុងកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញដល់ការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលបានប្ដឹងតាមប្រអប់សំបុត្ររបស់ការិយាល័យប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្ដាល ដែលពាក្យបណ្ដឹងទាំងនោះភាគច្រើនផ្ដោតទៅលើការផ្ដល់សេវាសាធារណៈ របស់អាជ្ញាធរមូលដ្ឋាន។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំក្នុងការបំពេញនូវតួនាទី ភារកិច្ចរបស់ខ្លួននាពេលកន្លងមកបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដសប់ថ្នាក់បានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយបានយ៉ាងល្អប្រសើរនៅទូទាំងខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថាតាមរបាយការណ៍ ខែមេសា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្ដាល ការិយាល័យប្រជាពលរដ្ឋ បានទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗ ចំនួន១៩ករណី។ បានសម្រុះសម្រួលដោះស្រាយបញ្ចប់ ចំនួន ៩ករណី និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ៣ករណី និងការផ្ដល់ព័ត៌មានត្រឡប់ តាមរយៈសារ អេឡិចត្រូនិក ចំនួន ៩ករណី។
កិច្ចប្រជុំនេះដែរ,មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំង៣ និងមន្ទីរអង្គភាពជុំវិញខេត្ត៕
នាព្រឹកថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣,លោកប៉ែន ណាយុត តំណាង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះធំ ,ក្រោមអធិបតីឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តម ណុប ដារ៉ា បានជំរុញដល់អាជ្ញាធរស្រុក គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវបន្តខិតខំប្រឹងប្រែង សំដៅធ្វើយ៉ាងណាឲ្យស្រុកកោះធំប្រែមុខប្រែមាត់ជាបណ្តើរៗ ត្រូវតែបង្ក្រាបទប់ស្កាត់ និងអនុវត្តទៅតាមវិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់ ដើម្បីថែរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្តនោះ គឺមិនឲ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន។
ឯកឧត្តមក៏បានកោតសរសើរដល់គណៈបញ្ជាការឯកភាពស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ អោយបានកាន់តែល្អថែមទៀត ដោយចូលរួមដហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរាល់បទល្មើសទាំងឡាយ ជាពិសេសបទល្មើសឆ្លងដែនគ្រប់ប្រភេទក្នុងទឹកដីស្រុកកោះធំទាំងមូល និងជំរុញការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធអោយបានឆាប់រហ័សដើម្បីកាត់បន្ថយវិវាទផ្សេងៗ ស្របតាមផែនការរបស់ឯកឧត្តមអភិបាលខេត្ត និងសូមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់តេលេក្រាមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត អោយបានគ្រប់ៗគ្នា ដើម្បីទទួលព័ត៌មានទាន់ហេតុការណ៍ និងបញ្ជៀសព័ត៌មានក្លែងក្លាយ ចូលរួមថែរក្សាសុខសន្តិភាពដែលរកបានដោយការលំបាករបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
នារសៀលថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣,លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល
និងត្រួតពិនិត្យវឌ្ឍនភាពការងារធ្វើបណ្ណកម្មសិទ្ធដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,ក្រោមអធិបតី ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល។
នាថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣, លោកហួត ភារម្យ និង លោកស្រ៊ុន ភារម្យ តំណាង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានចូលរួមវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារសុខាភ្នំពេញ, ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួម និងថ្លែងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាលរយះពេល៥ថ្ងៃ ក្រោមប្រធានបទ "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" ជូនដល់មន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. និងមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុរាជធានី ខេត្ត ដើម្បីកសាង និងអភិវឌ្ឍសមត្ថភាពអំពីទិដ្ឋភាពបច្ចេកទេសស៊ីជម្រៅ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ “គណនេយ្យភាពសមិទ្ធកម្ម”។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការរវាង អ.គ.ហ និងមូលនិធិរូបបិយវត្ថុអន្តរជាតិ។
នារសៀលថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំ ពិនិត្យ ពិភាក្សា លើការងារត្រៀមបើកសន្និសិទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្ត ។
សូមជម្រាបជូនថា តាមការគ្រោងទុក សម្រាប់ខេត្តកណ្តាល នឹងចូលរួមសន្និសីទសារព័ត៌មាន ស្តីពី ភាពជោគជ័យក្នុងរយ:ពេល០៥ឆ្នាំ នៅទីស្តីការគណ:រដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលប្រព័ន្ធFMIS ស្តីពីការរៀបចំផែនការថវិកា "Budget Planning System" ចាប់ពីថ្ងៃទី១៣-២៨មីនា ឆ្នាំ២០២៣ នៅសាលាសេដ្ឋកិច្ចនៃក្រសួងកិច្ចការនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣, លោកស្រីចាន់ សុខារ័ត្ន តំណាង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ស្រុកពញាឭ ខេត្តកណ្តាល, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត
លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថាអគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ទំហំ៤៥ ម៉ែត្រ X ១៨ម៉ែត្រ កម្ពស់មួយជាន់ពីរជួរ និងមាន១៦បន្ទប់ នៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ជាសមិទ្ធផលដែលបានចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាល ស្រុកពញាឮ ដែលបានកើតពីការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងទាំងស្មារតី និងសម្ភារៈពី សំណាក់ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដែលឯកឧត្តមតែងតែដឹកនាំ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ខេត្តកណ្ដាល ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថាអគារសម្ភព និងរោគស្ដ្រី នៅក្នុងមន្ទីរពេទ្យបង្អែកពញាឮ ទំហំ៤៥ ម៉ែត្រ X ១៨ម៉ែត្រ កម្ពស់មួយជាន់ពីរជួរ និងមាន១៦បន្ទប់ នៅភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល នាពេលនេះ ជាសក្ខីកម្មនៃសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់ ស្រុកពញាឮ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ពិសេសវិស័យសុខាភិបាល ដែលមានការរីកចំរើន ប្រកបដោយ ផាសុកភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៦ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនទូទាំងប្រទេស ពិសេសនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល និងដើម្បីលើកកម្ពស់គុណភាពវិស័យសុខាភិបាល ក្នុងការឈានទៅសម្រេចគោលដៅ យុទ្ធសាស្ដ្រ “ការព្យាបាលប្រកបដោយគុណភាព ប្រជាពលរដ្ឋទទួលបានសេវាសុខភាព គ្រប់ជ្រុងជ្រោយ មានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាព”។
ឯកឧត្ដម បន្តទៀតថា ជាក់ស្ដែងវិស័យសុខាភិបាល ខេត្តកណ្តាល មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ១០, មានមន្ទីរពេទ្យបង្អែក ១១, មណ្ឌលសុខភាព ចំនួន ១០៦,និង ប៉ុស្តិ៍សុខភាព ចំនួន ៣ មានបុគ្គលិកសរុបចំនួន ១,៨០០នាក់ ស្រី ១,០៨៥នាក់ ។ ដោយឡែក ស្រុកពញាឮ មានមន្ទីរពេទ្យបង្អែកស្រុក ១, មណ្ឌលសុខភាព ៩, ប៉ុស្តិ៍សុខភាព ។ មានបុគ្កលិកសរុបចំនួន ២២៧នាក់ ក្នុងនោះ បុគ្គលិក ការិយាល័យចំនួន ១២នាក់ បុគ្គលិកមន្ទីពេទ្យចំនួន ៣៨នាក់ បុគ្កលិកមណ្ឌលសុខភាពសរុបចំនួន ៦៦នាក់ បុគ្គលិក (កិច្ចសន្យាចំនួន១២នាក់) បុគ្កលិកជប៉ុន-ខ្មែរចំនួន ៨៥នាក់ (ជនជាតិជប៉ុន ចំនួន ២៥នាក់) បុគ្កលិកកិច្ចសន្យាចំនួន ៣៥នាក់ ។
ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានសំដែងការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូពេទ្យ គិលានុបដ្ឋាក-យិកា និងបគ្គលិទាំងអស់នៃមន្ទីរពេទ្យបង្អែកសរុកគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ចំពោះការបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃលើការពិនិត្យ ពិគ្រោះយោបល់ ថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌុលសុខភាពទាំងអស់ សូមពង្រឹងវិន័យការងារ ពិនិត្យ ពេលវេលាម៉ោងធ្វើការ វេនយាមឱ្យបានទៀងទាត់ត្រឹមត្រូវ និងរាល់សកម្មភាពរបស់បុគ្គលិកក្រោមឱវាទ អំពីក្រមសីលធម៌វិជ្ជាជីវៈ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងការទទួលខុសត្រូវខ្ពស់ដោយមិនត្រូវទុកអ្នកជំងឺចោលឡើយ។ ត្រូវចងចាំថា គ្រូពេទ្យត្រូវព្យាបាលង្នកជំងឺជាមុនសិនទើបគិតលុយជាក្រោយ គឺមិនត្រូវចាត់ទុកលុយជាធំជាងអ្នកជំងឺឡើយ។
នាព្រឹកថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីបើកការរដ្ឋានសាងសង់ស្ពានបេតុងអាមេប្រវែង៥៥ម៉ែត្រគុណនឹង៨ម៉ែត្រ ជូនប្រជាពលរដ្ឋ៣៨១គ្រួសារ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល, ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត, ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋបាលខេត្ត នាយកទីចាត់ការអង្គភាពចំណុះ រដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលក្រុង និងប្រជាពលរដ្ឋចំនួនប្រមាណ៥០០នាក់។
លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឱ្យដឹងថា ស្ពានបេតុងអាមេប្រវែង៥៥ម៉ែត្រគុណនឹង៨ម៉ែត្រ ជូនប្រជាពលរដ្ឋ៣៨១គ្រួសារ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាលនេះជាអំណោយរបស់ សម្ដេចអគមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដែលកសាងដោយក្រុមដោយក្រុមហ៊ុន BDB Engineering and Development Co,. LTD។
ឯឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ ថាគម្រោងសាងសង់ស្ពានបេតុងអាមេ ស្ពានបង្ហាជីនេះ នឹងជួយសម្រួលទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ចំនួន ៣៨១គ្រួសារ ស្មើនឹង ១៦៨៥ នាក់ ដែលរស់នៅក្នុងភូមិបត្តាជី ក៏ដូចភូមិព្រែកឡុង និង ភូមិព្រែកកាត់ សង្កាត់តាក្តុល និងបងប្អូនប្រជាពលរដ្ឋផ្សេងទៀតឆ្លងកាត់ ដែលកន្លងមក មានការលំបាកខ្លាំង ក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូន កសិផល យកទៅលក់នៅទីផ្សាដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
ឯកឧត្ដមបានគូសបញ្ជាក់ផងដែរថា ស្ថានបច្ចាជីរនេះ បានចាប់ផ្តើមសាងសង់ដំបូងនៅឆ្នាំ១៩៩២ ដោយបាន ថវិកាពីការលក់ដីភូមិដើម្បីសាងសង់ជាស្ពានឈើ ក្រោមការជួយជ្រោមជ្រែង ពីលោក យិន យ៉ាត អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល។ លុះមកដល់ឆ្នាំ ២០០១ ស្ពាននេះត្រូវបានខូចខាតខ្លាំង ហើយ សម្ដេចអគមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លា តាមរយៈ ឯកឧត្តម គន់ គីម សម្រាប់រ៉ូការជួសជុលស្ថានឡើងវិញ ក្រោមមកទៀត ស្ពានក៏ចាប់ផ្តើមខូចកាន់ខ្លាំង មកដល់ឆ្នាំ២០១៥ ឯកឧត្តម ឈុន ស៊ីរុន អតីតអភិបាលខេត្តកណ្តាល បានអោយ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាលធ្វើការរុះរើស្ពាននេះចេញ ធ្វើការកសាងស្ពានថ្មី ដោយធ្វើអំពីឈើដដែល។
ឯកឧត្ដមបន្តទៀតថារហូតមកដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ ដោយស្ដាយនេះសភាពចាស់ទ្រុឌទ្រោមខ្លាំង ប្រជាពលរដ្ឋបានធ្វើការជួសជុជស្ថាននេះបណ្ដើរៗ ដោយមានការចូលរួមពីក្រុមការងារាជរដ្ឋាភិបាលចុះ ជួយសង្កាត់ព្រែកហូរ តែដោយសារជំនន់ទឹកភ្លៀងរដូវប្រាំងហូរមកខ្លាំង និងមានកំប្លោកមកទើនៅក្រោមស្ពាន ក៏បានធ្វើអោយស្ទាននេះបាក់ទាំងស្រុងតែម្ដង។
ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងថា ស្ពានបេតុងអាមេ បត្តាជី ប្រវែង ៥៥ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅភូមិបត្តាជីសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀតសម្រាប់ខេត្តកណ្តាល ជាមួយនឹងសទ្ធផលនានាជាបុត្រី៣ផ្សំឯទៀតរបស់សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ធ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមកិច្ចប្រជុំស្តីពីកិច្ចប្រជុំពិគ្រោះយោបល់លើការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ដោយមានការចូលរួមដឹកនាំការពិភាក្សាដោយឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងឯកឧត្តម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំនេះ មានគោលបំណង ផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋ និងពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងដីមានជំលោះ, ដីចុះបញ្ជីស្ទួន, ការជំរុញការដាក់ពាក្យស្នើសុំ និងការពន្លឿនការចុះវាស់វែងដីដែលបានដាក់ពាក្យស្នើសុំរួចរាល់។ ការរៀបចំកិច្ចប្រជុំនេះគឺដើម្បីសម្របសម្រួល និងគាំទ្រដល់ការអនុវត្តសូចនាកគន្លឹះរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាសូចនាករក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង និងមន្ត្រីជំនាញទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកឧត្តម លោក លោកស្រី ក្រុមការងារគណៈកម្មការអន្តក្រសួងដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និង ជាតំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ,អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក លោកស្រីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង ២៥ រាជធានី ខេត្ត។
នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣,លោកកែវ សុគន្ធា អនុប្រធានមន្ទីរ តំណាង លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានបើកវគ្គបណ្តុះបណ្តាលប្រព័ន្ធSARMIS ដល់រដ្ឋបាលឃុំ សង្កាត់។
នាព្រឹកថ្ងៃពុធ ០១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) នៃរាជធានី-ខេត្តទាំង ២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អ.គ.ហ.) ដោយមានការចូលរួមពីតំណាងក្រសួងផែនការ, តំណាងវិទ្យាស្ថានជាតិស្ថិតិ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ, តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, រដ្ឋបាលរាជធានី-ខេត្ត, ការិយាល័យវិនិយោគសាលាខេត្ត, និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។
សិក្ខាសាលានេះត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យ ព្រមទាំងធ្វើសុពលភាព និងកែសម្រួលបន្ថែមលើការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាមចំពោះរាជធានី-ខេត្ត ជាពិសេស ពិភាក្សាអំពីវិធានការ និងផែនការសកម្មភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយប្រើប្រាស់វិធីសាស្ត្រវិភាគ SWOT ខ្វែង។
សូមគូសបញ្ជាក់ថា ការរៀបចំរបាយការណ៍វិភាគ SWOT រាជធានី-ខេត្តនេះ គឺជាសូចនាកគន្លឹះរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕
នាព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីបិទការប្រកាសដាក់ឲ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិង ជាប្រធានគណៈកម្មាធិការនិងមានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់កាគ្រប់គងហិរញ្ញវត្ថុសាធារណៈថ្លែងក្នុងពិធីបិទការប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤៖ “គណនេយ្យភាពសមិទ្ធកម្ម»
នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ខ្ញុំពិតមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទ ការប្រកាសដាក់ឱ្យអនុវត្ត ដំណាក់កាលទី ៤ (ឆ្នាំ ២០២៣-២០២៧) ៖ «គណនេយ្យភាពសមិទ្ធកម្ម»នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ខ្ញុំសូមគាំទ្រពេញទំហឹង និង ប្តេជ្ញាគោរពអនុវត្តតាម
អនុសាសន៍ទាំង ៨ ចំណុច, ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ, ពុទ្ធិមុតស្រួច, និង ភាពឈ្លាសវៃ, ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេច បានដាក់ចេញនៅក្នុងពិធីបើកកម្មវិធីរបស់យើងកាលពីព្រឹកមិញនេះ ។
ខ្ញុំសូមវាយតម្លៃខ្ពស់ និង កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងការដឹកនាំនិង ការអនុវត្ត ការងារកែទម្រង់ ប្រកបដោយស្មារតីសហការល្អ, ការទទួលខុសត្រូវខ្ពស់,និង បានធ្វើឱ្យការងារកែទម្រង់ដ៏លំបាកនេះ ទទួលបាននូវផលផ្លែផ្កាជាវិជ្ជមាន និង ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ។ ច្បាស់ណាស់ថា សមិទ្ធផលដ៏ត្រចះត្រចង់ ដែលទទួលបានជាបន្តបន្ទាប់ ក្នុងការកសាងខឿន ទី១, ទី២ និង ទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិតជាមិនអាចកាត់ផ្តាច់បានពីការគាំទ្រ, ទាំងផ្នែកហិរញ្ញវត្ថុ និង
ផ្នែកជំនួយបច្ចេកទេស, ពីសំណាក់ដៃគូអភិវឌ្ឍន៍របស់កម្ពុជា បានឡើយ ។ ជាមួយនឹងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការគាំទ្រកន្លងមក, ខ្ញុំក៏ដាក់ក្តីរំពឹងខ្ពស់ចំពោះការបន្តផ្ដល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដល់រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ដៃគូអភិវឌ្ឍន៍របស់យើង លើការជំរុញអនុវត្តដំណាក់ចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺ ដំណាក់កាលទី ៤ ៖ គណនេយ្យភាពសមិទ្ធិកម្ម» នេះ ។
ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យ, ការតាមដាន និង ការវាយតម្លៃ លើការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ-ដំណាក់កាលទី ៣ កន្លងទៅ, ទាំងក្នុងកម្រិតស្ថាប័នរដ្ឋាភិបាល និង ក្នុងកម្រិតកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍, ដោយប្រើប្រាស់ក្របខណ្ឌចំណាយសាធារណៈ និង គណនេយ្យភាពហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ (ឬហៅកាត់ថា PEFA) និង ឧបករណ៍ពិនិត្យឡើងវិញលើចំណាយសាធារណៈ (ឬហៅកាត់ថា PER) ព្រមទាំងតាមរយៈការត្រួតពិនិត្យលើការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ (FMIS), យើងអាចសន្នដ្ឋានជារួមបានថា ៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាន និង កំពុង ស្ថិតលើមាគ៌ា និង ទិសដៅត្រឹមត្រូវ លើមូលដ្ឋាននៃអភិក្រមអនុវត្ត ដែលមានភាពប្រាកដនិយម ស្របតាមបរិបទកម្ពុជា ព្រមទាំងបានផ្តល់នូវលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ នៅតាមដំណាក់កាលនីមួយៗ ។ ជាមួយនឹងវឌ្ឍនភាពដ៏ប្រសើរទាំងអស់នេះ, ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ត្រូវបានពង្រឹងជាបន្តបន្ទាប់ ពោលគឺ ៖ កាន់តែមានភាពជឿទុកចិត្ត, ទាំងក្នុងទិដ្ឋភាពនការកៀរគរចំណូល ក៏ដូចជាក្នុងការគ្រប់គ្រងចំណាយថវិកា និង បំណុលសាធារណៈ; មានបុរលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានានូវគណនេយ្យភាពហិរញ្ញវត្ថុ; មានក្របខណ្ឌថវិកាកម្មវិធីកាន់តែច្បាស់លាស់ ជាឧបករណ៍សម្រាប់ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅទ្រទ្រង់ និង ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ជាពិសេស សម្រាប់ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ; និងរឹតតែសំខាន់ថែមទៀត, មានមន្ត្រី ដែលកាន់តែមានសមត្ថភាពសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ដែលមានការយល់ដឹងកាន់តែខ្ពស់ឡើង សម្រាប់ចូលរួមអនុវត្តកម្មវិធីកែទម្រង់ ដើម្បីកសាងមូលដ្ឋានឆ្ពោះទៅកាន់«គណនេយ្យភាពសមិទ្ធកម្ម» ដែលសំដៅដល់ការពង្រឹងប្រសិទ្ធភាព, គុណភាព និងការទទួលខុសត្រូវ លើលទ្ធផលរបស់ស្ថាប័នសាធារណៈ និង មន្ត្រីរាជការ នៅក្នុងការប្រើប្រាស់ធនធានថវិការបស់ជាតិ ។
ដូចខ្ញុំធ្លាប់បានគូសបញ្ជាក់ជារឿយៗថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មិនមែនជាការងារដាច់ដោយឡែករបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប៉ុណ្ណោះទេ, ប៉ុន្តែ ជាការងារដែលទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ក្នុងស្មារតីនេះ, ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័នខិតខំកែលម្អផែការយុទ្ធសាស្ត្រថវិកា, ពង្រឹងគុណភាពថវិកាកម្មវិធី, សកម្មចូលរួមក្នុងការអនុវត្ត FMIS, ព្រមទាំងលើកកម្ពស់ការពង្រឹងគណនេយ្យភាព និង តម្លាភាពនៃការអនុវត្តថវិការបស់ខ្លួន ជាមួយនឹងការប្រឹងប្រែងពង្រឹងថែមទៀត នូវភាពដឹកនាំក្នុងកិច្ចការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័នរបស់ខ្លួន ។ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ, ខ្ញុំសូមលើកទឹកចិត្តឱ្យបន្តពង្រឹងការរៀបចំ និង ការអនុវត្តថវិកាកម្មវិធី, ពង្រឹង
ប្រសិទ្ធភាពនៃការវិភាជន៍ថវិកា និង ពង្រឹងគណនេយ្យភាពថវិកាបន្ថែមទៀត ។ ជាមួយគ្នានេះ, រដ្ឋបាលរាជធានី-ខេត្ត ត្រូវត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កំពុងរៀបចំធ្វើការសិក្សារួមគ្នា ហើយគ្រោងនឹងបញ្ចប់របាយការណ៍ សម្រាប់ដាក់ឱ្យអនុវត្ត នៅដើមឆ្នាំ ២០២៤ ខាងមុខ ។
បន្ថែមលើនេះ, ខ្ញុំសូមទាក់ទាញការយកចិត្តទុកដាក់របស់ក្រសួង-ស្ថាប័ន, ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់, លើសកម្មភាពជាក់ស្តែងមួយចំនួន ដែលជាអាទិភាពខ្ពស់
នៅក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ-ដំណាក់កាលទី ៤ ដូចតទៅ៖
ទី១). បន្តលើកកម្ពស់សមត្ថភាពស្ថាប័ន, ភាពជាអ្នកដឹកនាំ និង ប្រសិទ្ធភាពនៃការគ្រប់គ្រង, ភាពជាម្ចាស់ និង ឆន្ទៈ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ទាំងនៅតាមក្រសួង-ស្ថាប័ន និង នៅតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ជាមួយគ្នានេះ, ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ក្រសួង-ស្ថាប័ន ត្រូវរៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពកែទម្រង់របស់ខ្លួន ជាប្រចាំខែ និង រៀបចំរបាយការណ៍វឌ្ឍនភាព ប្រចាំត្រីមាស និងប្រចាំឆ្នាំ ឱ្យបានទាន់ពេល ។
ទី២). បន្តជំរុញការអនុវត្ត និង ការតាមដានលើការអនុវត្តផែនការសកម្មភាពលម្អិតសម្រាប់ «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥»; យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥»; «យុទ្ធសាស្ត្រស្តី
ពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ឆ្នាំ ២០១៩-២០២៥»; «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥ «ផែនការយុទ្ធសាស្ត្រតម្រង់ទិសនីតិវិធីអនុវត្តការងារតាម FMIS; និង «យុទ្ធសាស្តីពីការអនុវត្ត
ស្ដង់ដាគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ឆ្នាំ ២០២១-២០៣១» ដើម្បីឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ ស្របតាមក្របខណ្ឌពេលកំណត់ ប្រកបដោយជោគជ័យ និង ចីរភាព ។
ទី៣). បន្តយកចិត្តទុកដាក់រៀបចំ និង កែលម្អគោលនយោបាយកៀរគរចំណូលសារពើពន្ធ និង មិនមែនសារពើពន្ធ ស្របតាមបរិបទសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីសារពើពន្ធ;
ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និង ច្បាប់ស្តីពីការគ្រប់គ្រង, ការប្រើប្រាស់ និង ការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ; ឱ្យបានចប់សព្វគ្រប់ ដើម្បីមានមូលដ្ឋានគតិយុត្តពេញលេញ និង គ្រប់ជ្រុងជ្រោយ សម្រាប់ធានាការអនុវត្តច្បាប់ទាំងនេះ ប្រកបដោយ
ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព ។
ទី៤). ជំរុញការរៀបចំនូវលិខិតបទដ្ឋានពាក់ព័ន្ធ សម្រាប់ធានាដល់ការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ច្បាប់ស្តីពីលទ្ធកម្មសាធារណៈ (បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈនេះ ទទួលបានការអនុម័ត និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត តាមនីតិវិធីជាធរមាន) ។
ទី៥). សហការជិតស្និទ្ធជាក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំបញ្ចប់នូវវិសោធនកម្មច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយអនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ ។
ទី៦). ជំរុញការធ្វើស្វ័យប្រវត្តិកម្មពេញលេញ នៃការអនុវត្តថវិកាតាម FMIS និងធានាប្រសិទ្ធភាពនៃការប្រើប្រាស់ FMIS ឱ្យបានប្រសើរបំផុត ។
ទី៧). បន្តជំរុញការពិនិត្យ និង ការកែលម្អនីតិវិធីអនុវត្តថវិកា, ទាំងក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ទាំងក្នុងក្របខណ្ឌក្រសួង-ស្ថាប័នជំនាញ, ដើម្បីឈានទៅ«អនុវត្តជាមូលដ្ឋាន» នូវ ថវិកាព័ត៌មានសមិទ្ធកម្ម ចាប់ពីឆ្នាំ ២០២៦ តទៅ ។
ទី៨). ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ លើការកែលម្អគុណភាព, ខ្លឹមសារ និង រចនាសម្ព័ន្ធកម្មវិធី, ក៏ដូចជារចនាសម្ព័ន្ធរដ្ឋបាល; ព្រមទាំងការកំណត់បន្ទាត់គណនេយ្យភាព ឱ្យច្បាស់លាស់ តាមកម្រិតនីមួយៗ នៃរចនាសម្ព័ន្ធកម្មវិធី និង រចនាសម្ព័ន្ធរដ្ឋបាល ។
ទី៩). ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញ ត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការ និង កិច្ចសហការជិតស្និទ្ធ ដើម្បីកំណត់ និង ជំរុញអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិមិនពេញលេញ ឱ្យក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ។ ជាមួយគ្នានេះ, ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងថវិកា, គ្រប់ក្រសួង-ស្ថាប័ន ត្រូវរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការរៀបចំ និង ការបង្កើតអង្គភាពថវិកា ដោយត្រូវធ្វើការត្រួតពិនិត្យលក្ខណៈសម្បត្តិអង្គភាពថវិកា និង ការកែសម្រួលរចនាសម្ព័ន្ធស្ថាប័ន ដោយផ្សារភ្ជាប់ជាមួយនឹងផែនការកសាងសមត្ថភាពផងដែរ
ទី១០). ជំរុញការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព តាមរយៈការផ្តល់សិទ្ធិអំណាចកាន់តែច្រើនដល់អ្នកអនុវត្ត ដែលក្នុងនោះ ថ្នាក់ដឹកនាំ ឬ ថ្នាក់គ្រប់គ្រងត្រូវមានតួនាទីទទួលខុសត្រូវចំពោះសមិទ្ធកម្មឬការត្រួតពិនិត្យលើលទ្ធផលនៃការអនុវត្ត,
ចំណែកការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ត្រូវធ្វើឡើងតាមរយៈការពង្រឹងមុខងារត្រួតពិនិត្យហិរញ្ញវត្ថុនៅតាមក្រសួង-ស្ថាប័នសាមី, មុខងារសវនកម្មផ្ទៃក្នុង និង មុខងារអធិការកិច្ចហិរញ្ញវត្ថុ ។
ទី១១). បន្តជំរុញរៀបចំ និង អនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម រវាងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័នជំនាញក្នុងកិច្ចការនេះ, អគ្គនាយកដ្ឋានថវិកានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបន្តគាំទ្រ និង បណ្តុះបណ្តាលបន្ថែម លើការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម ព្រមទាំងធ្វើការតាមដាន និង វាយតម្លៃ ជាប្រចាំ លើការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម ។
ទី១២). អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវជំរុញរៀបចំបញ្ចប់គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល និង របស់ក្រសួង-ស្ថាប័ន និង ក្របខណ្ឌរួមផែនទី
បង្ហាញផ្លូវ និង ផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ (ExpenditureArrears) ដើម្បីបង្កើនប្រសិទ្ធភាព និង ស័ក្ដិសិទ្ធភាព នៅក្នុងការគ្រប់គ្រង និង ការអនុវត្តចំណាយថវិកា ។
ទី១៣). បន្តយកចិត្តទុកដាក់ លើការពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ទាំងផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ទាំងនៅតាមក្រសួង-ស្ថាប័ន និង ទាំងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ដើម្បីទ្រទ្រង់ដល់ការងារកែទម្រង់ផង និង ដើម្បីជំរុញប្រសិទ្ធភាព
នៃការអនុវត្តកិច្ចការប្រចាំថ្ងៃផង ។
ទី១៤). បន្តយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមរយៈការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ឬហៅកាត់ថា SARMIS) និង ការរៀបចំបញ្ចប់ផែនការគោលសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។
ទី១៥). បន្តលើកកម្ពស់តម្លាភាពថវិកា ដូចមានកំណត់នៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ២០២៣ ដែលទើបត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ជាការចាប់ផ្តើម, ក្រសួងធនធានទឹក និង ឧតុនិយម; ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍; ក្រសួងអប់រំ យុវជន និង កីឡា; និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិង យុវនីតិសម្បទា; ត្រូវមានភារកិច្ចរៀបចំវេទិកាសាធារណៈ អំពីការរៀបចំកញ្ចប់ថវិកាប្រចាំឆ្នាំ និង ការរៀបចំសៀវភៅថវិកាពលរដ្ឋ ស្របតាមការណែនាំដែលក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានផ្តល់ជូននាពេលថ្មីៗកន្លងទៅ ។
ទី១៦). បន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ លើគំនិតផ្ដួចផ្ដើមមួយចំនួន នៅក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន៖ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង, ការបញ្ជ្រាបយេនឌ័រក្នុងថវិកា,និង ការធ្វើពិពិធកម្មបំណុលសាធារណៈ, ពិសេស តាមរយៈការអភិវឌ្ឍមូលបត្ររដ្ឋ ។
ទី១៧). ជំរុញអនុវត្តផែនការសកម្មភាពលម្អិត និង យន្តការត្រួតពិនិត្យ និង តាមដានសម្រាប់ការអនុវត្តឯកសារ *ចក្ខុវិស័យ និង យុទ្ធសាស្ត្រ ស្ដីពីសុខដុមនីយកម្មការកែទម្រង់៣ បូក ១» រួមមាន ៖ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ; កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរដ្ឋបាលសាធារណៈ និង កម្មវិធីកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ ។ភ្ជាប់ជាមួយអនុសាសន៍តម្រង់ទិសខាងលើ ក្នុងនាមសា្ថប័ននិម្មាបនករ, ខ្ញុំក៏សូម
ណែនាំដល់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើការសិក្សា និង រៀបចំក្របខណ្ឌវាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង-ស្ថាប័ន (Public Financial Management Assessment
Framework; PFMAF) ដើម្បីបម្រើឱ្យគោលបំណង ២ យ៉ាង ដូចខាងក្រោម ៖
ទី១ ដើម្បីគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអាចកំណត់បាន នូវភាពខ្លាំង និង ភាពខ្សោយ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង-ស្ថាប័ន សម្រាប់ជាមូលដ្ឋាននៃការតម្រង់ទិស និង ការដាក់ចេញនូវវិធានការកែលម្អចាំបាច់នានា ជាបន្តទៀត នៅក្នុងក្របខណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជារួម
ទី២ ដើម្បីក្រសួង-ស្ថាប័ន ដែលជាស្ថាប័នអនុវត្តថវិកា អាចទទួលបាននូវការយល់ដឹងជាក់លាក់អំពី ៖
(១). ស្ថានភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងស្ថាប័នសាមី; និង (២). លំដាប់អាទិភាព និង ភាពប្រទាក់ក្រឡាគ្នា នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួង-ស្ថាប័ន (MAP) ជាមួយនឹងក្របខណ្ឌនផែនការសកម្មភាពរួម-ដំណាក់កាលទី ៤ (CAP-4) និង ទិសដៅជាក់ស្តែងនៃការកសាងប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម នៅតាមក្រសួង-ស្ថាប័នរបស់ខ្លួន ។
មុននឹងបញ្ចប់, ជាថ្មីម្តងទៀត ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការងារកទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃស្ថាប័នរាជរដ្ឋាភិបាល ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារកែទម្រង់ និង សូម
លើកទឹកចិត្ត ឱ្យការចូលរួមនេះ មានភាពជាប់មិនដាច់ និង កាន់តែសកម្មខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។
ខ្ញុំក៏សូមអរគុណជាថ្មីម្ដងទៀត ចំពោះបណ្តាដៃគូអភិវឌ្ឍន៍ ដែលបានផ្ដល់ការគាំទ្រចាំបាច់, ទាំងជាហិរញ្ញប្បទាន និង ជាជំនួយបច្ចេកទេស, ប្រកបដោយសុឆន្ទៈ និង ជានិច្ចកាល តែងតែបានលើកតម្កើង និង គោរពភាពជាម្ចាស់របស់កម្ពុជា ។ ខ្ញុំដាក់ការរំពឹងខ្ពស់ លើការបន្តនូវកិច្ចសហការ និង កិច្ចសហប្រត្តិការ ប្រកបដោយផ្លែផ្កានេះ កាន់តែសកម្មឡើងថែមទៀត នៅក្នុង ដំណាក់កាលទី ៤ ដ៏សារៈសំខាន់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។
ខ្ញុំក៏សូមយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ ជូនដល់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចំពោះកិច្ចប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងក្នុងការសម្របសម្រួល និង ការជំរុញការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងសូមលើកទឹកចិត្តឱ្យបង្កើនការប្រឹងប្រែងកាន់តែខ្លាំងឡើងថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិ និង ប្រជាជនយើង ។ជាទីបញ្ចប់, ខ្ញុំសូមជូនពរឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, បានសមប្រកបនឹងពុទ្ធពរ និង ពរ ទាំង ៥ ប្រការ គឺ ៖ អាយុ, វណ្ណៈ, សុខៈ, ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ខ្ញុំសូមប្រកាសបិទ ពិធីប្រកាសដាក់ឱ្យអនុវត្តដំណាក់កាលទី៤ឆ្នាំ២០២៣គណនេយ្យភាពសមិទ្ធកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាពេលនេះ៕
នាព្រឹកថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣
លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤៦ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានកោតសរសើរ និងធ្វើការវាយតម្លៃចំពោះលទ្ធផលការងារសម្រេចបានកន្លងមក របស់រដ្ឋបាលខេត្តកណ្ដាល ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានខិតខំរក្សាបាននូវ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ។ ពិសេសរដ្ឋបានខេត្តបានខិតខំគៀងគររកនូវការវិនិយោគនានា មកវិនិយោគក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានជំរុញឱ្យរដ្ឋបាលខេត្តកណ្ដាល ត្រូវអនុវត្តតាមអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ ដោយត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារចុះបើកប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ តាមបណ្ដាឃុំ សង្កាត់ ក្នុងស្រុក ក្រុងទាំង១១ ទូទាំងខេត្តកណ្ដាល ក៏ដូចជាការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនីយភាព បន្តចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងការចុះបញ្ជីដីរដ្ឋផងដែរ។
ឯកឧត្តមបណ្ឌិត បន្ថែមទៀតថាខេត្តកណ្ដាល នឹងប្រារព្ធពិធីសង្រ្កាន្តខេត្តកណ្ដាល នៅបរិវេណភ្នំព្រះរាជទ្រព្យ ក្នុងស្ថិតក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ។ ឯកឧត្ដមបណ្ឌិតបានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ត្រូវពន្លឿនការរៀបចំស្ដង់ពិព័រណ៌ កន្លែងប្រគុំតន្ត្រី និងកន្លែងកំសាន្តនានាបានសមរម្យ មានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងព័ណ៌សម្រាប់លម្អ នៅពេលយប់ឱ្យបានឆាប់រហ័ស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសម្អាតបរិស្ថាន នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យឱ្យបានល្អប្រសើរជាប្រចាំផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកំសាន្តឱ្យបានល្អ និងមានប្រសិទ្ធិភាព ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់ រថយន្ដពន្លត់អគ្គីភ័យ កម្លាំងដើរល្បាត និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍ឱ្យបានល្អប្រសើរផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានគាំទ្រ ចំពោះមតិលើកឡើងរបស់ឯកឧត្តមប្រធានក្រុមប្រឹក្សានិងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល អញ្ជើញចូលរួមសប្បាយរីករាយជួបជុំគ្នា លេងល្បែងប្រពៃណី និងរាំលេងកំសាន្ត ក្នុងឱកាសសង្ក្រាន្តខេត្តកណ្ដាល នៅភ្នំព្រះទ្រព្យឱ្យបានច្រើនកុះករ៕
នាព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបានចូលរួមពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក និងសមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល នៅសណ្ឋាគារសុខាភ្នំពេញ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចពិតជាមានមោទនភាពខ្ពស់ ចំពោះការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ដែលតាមរយៈនេះ យើងអាចកសាងមូលដ្ឋានគ្រឹះតាមដំណាក់កាលនីមួយៗ និងអាចឈានដល់ដំណាក់កាលចុងក្រោយនេះបានជោគជ័យយ៉ាងត្រចះត្រចង់។ ទន្ទឹមនេះ សម្ដេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្ដាដៃគូអភិវឌ្ឍន៍ទាំងឡាយដែលតែងតែបានគាំទ្រ ជាជំនួយបច្ចេកទេស និងជាជំនួយហិញ្ញវត្ថុ បន្តបន្ទាប់តាំងពីដំណាក់កាលទីមួយ រហូតដល់ដំណាក់កាលទីបួន ដែលជាដំណាក់កាលចុងក្រោយនេះ។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំនាក់កាលទី៤ គណនេយ្យភាពសមិទ្ធកម្ម ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគ្រប់ក្រសួងស្ថាប័ន ដែលជាតួអង្គនម្មាបនករ និងប្រតិបត្តិករ នៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈថា ៖
១ . ត្រូវបង្កើភាពជាម្ចាស់ ក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈនៅតាមក្រសួងស្ថាប័ន ដោយរដ្ឋមន្ត្រីនិងប្រធានស្ថាប័ន ត្រូវជំរុញអនុវត្តន៍ប្រកបដោយភាពជាម្ចាស់ នូវកិច្ចការកែទម្រង់ការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ស្របតាមគោលការរួមរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងហិញ្ញវត្ថុ ត្រូវមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការសម្រេចបាននូវគោលនយោបាយ និងបេសកកម្មរបស់ក្រសួងស្ថាប័ន ដែលរាជដ្ឋាភិបាលបានប្រគល់ជូន។ អាស្រ័យហេតុនេះ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាការងារដែលត្រូវតាមដានការអនុវត្តជាប្រចាំ។ ការកែទម្រង់ត្រូវផ្ដើមចេញជាសំខាន់ ពីការពង្រឹងភាពជាអ្នកដឹកនាំ និងការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដែលផ្ដោតទៅលើការសម្រេចនូវលទ្ធផលស្របគ្នា និងការពង្រឹងសមត្ថភាពធនធានមន្ត្រីរាជការនៅក្រោមឱវាទ។
២. សូមផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ដល់ការត្រៀមរៀបចំគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យបានដល់ការអនុវត្តជាមូលដ្ឋាននូវថវិកាមានសមិទ្ធកម្ម យ៉ាងយូរនៅឆ្នាំ២០២៦ខាងមុខ ស្របតាមគោលការណ៍កំណត់នៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកាជាតិរបស់រាជរដ្ឋាភិបាល។ ច្បាស់ណាស់ថា ការកែទម្រង់ប្រព័ន្ធថវិការជាតិ ជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសារថវិកា គឺជាឧបករណ៍គន្លឹះសម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការប្រមែប្រមូលធនធានរបស់ជាតិ ប្រកបដោយចីរភាព និងការវិភាជន៍ធនធានទាំងនោះបម្រើឱ្យការអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព។
៣. ត្រូវបន្តពង្រឹងយន្តការសម្របសម្រួលសង្គមភាព និងភាពប្រទាក់ក្រឡាគ្នារវាងកម្មវិធីកែទម្រង់សំខាន់ៗ ទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសកម្មវិធីកែទម្រង់ ៣បូក១ ស្របតាមឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្ដីពី សុខដុមបនីយកម្មការកែទម្រង់ ៣បូក១ នៃរាជរដ្ឋាភិបាល ដែលសម្ដេចបានសម្រេចដាក់ឱ្យអនុវត្តន៍នាពេលថ្មីៗកន្លងទៅ។ អភិបាលកិច្ចល្អត្រូវការ សមាសភាពសំខាន់ទាំង៤ ដែលជាកម្មវត្ថុនៃការកែទម្រង់ ៣បូក១នេះ ពោលគឺ ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព។ ធនធានមនុស្សនិងស្ថាប័នសាធារណៈ ប្រកបដោយគុណភាព ភាពស្អាតស្អំ និងសមត្ថភាព ហើយការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និង ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ យើងពិតជាមានតម្រូវការចាំបាច់ ក្នុងការធានានូវសុខដុមភាព សង្គត៌ភាព ភាពប្រទាក់ក្រឡា និងការបំពេញគ្នាទៅវិញទៅមក នៃក្របខណ្ឌកែទម្រង់ ៣បូក១។
៤. ត្រូវបន្តជំរុញឱ្យបានរីកចម្រើននូវវិស័យ ឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ដោយបន្ស៊ី និងប្រទាក់ក្រឡាគ្នា ជាមួយនិងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជា ជាមួយកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល។
៥. ត្រូវបន្តប្រកាន់ខ្ជាប់អភិក្រមការងារ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលជាអភិក្រមកែទម្រង់របស់មន្ត្រីរាជាការ និងថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័នក្នុងគ្រប់កម្រិត ទាំងកម្រិតបច្ចេកទេស កម្រិតគ្រប់គ្រង និងកម្រិតដឹកនាំ ក្នុងស្មារតីភ្ញាក់រលឹក កែលម្អ និងបង្កើនប្រសិទ្ធភាពការងារ ទាំងក្នុងក្របខណ្ឌនៃការបំពេញការងារជាបុគ្គល ក៏ដូចជា ការបំពេញការងារជាក្រុម។
៦.ត្រូវផ្ដល់សារៈសំខាន់ លើការពង្រឹងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត និងជាពិសេសក្នុងកម្រិតថ្នាក់ដឹកនាំ និងក្នុងស្ថាប័ន និងអង្គភាព ពីព្រោះនេះជាកត្តាចម្បង ដែលកំណត់នូវភាពជោគជ័យ នៃការងារនៅក្នុងគ្រប់អង្គភាព និងក្រសួងស្ថាប័ន ទាំងសាធារណៈ និងឯកជន។
៧. ត្រូវប្រកាន់ខ្ជាប់យកគោលការណ៍គុណភាព សមត្ថភាព និងគុណអធិបតេយ្យ ជាវប្បធម៌ការងារពិសេស នៅក្នុងការគ្រប់គ្រងធនធានមនុស្ស។ ប្រការនេះ សំដៅដល់ភាពចាំបាច់ក្នុងការផ្ដល់នូវឱកាស និងការលើកទឹកចិត្ត ទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ប្រកបដោយសមធម៌ និងយុត្តិធម៌ ជូនដល់មន្ត្រី បុគ្គលិក គ្រប់ថ្នាក់ ដោយផ្អែកលើគុណភាព ស្របតាមគុណវឌ្ឍន៍ បទពិសោធន៍ សមត្ថភាព ឆន្ទៈ និងវិន័យ ក្នុងការបំពេញការងារ។ គោលាករណ៍នេះ ត្រូវអនុវត្តន៍មិនត្រឹមតែក្នុងក្របខណ្ឌនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិញ្ញវត្តុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវតែក្លាយជាគោលការណ៍ជាអាទិភាពមួយ របស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន នៅគ្រប់កម្រិត។
៨. ត្រូវពង្រឹងយន្តការតាមដានត្រួតពិនិត្យ និងវាយតម្លៃនៅគ្រប់កម្រិត ឱ្យបានទូលំទូលាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ជាឧបករណ៍ ដើម្បីកំណត់ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាព នៃរាល់ការអនុវត្តកម្មវិធីអនុវត្តផែនការសកម្មភាពការងារ។ ម្យ៉ាងទៀត យន្តការនេះក៏ជាមធ្យោបាយដ៏សំខាន់មួយ សម្រាប់ចូលរួមពង្រឹងគណនេយ្យភាពសមិទ្ធកម្មផងដែរ៕
នាព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣
លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាអំពីនីតិវិធីបច្ចេកទេសក្នុងការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធ និងរបាយការណ៍អនុវត្តចំណូលមិនមែនសារពើពន្ធ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំ កសហវ (ក.គ.ម) បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិនិត្យពិភាក្សាអំពីនីតិវិធីបច្ចេកទេសក្នុងការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធ និងរបាយការណ៍អនុវត្តចំណូលមិនមែនសារពើពន្ធរបស់អង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធទាំងទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្មប្រចាំឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រុមការងារ តំណាងអង្គភាពពាក់ព័ន្ធនៅថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង ២៥។
កិច្ចប្រជុំនេះមានគោលបំណងជួបពិភាក្សាប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បី ក.គ.ម មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបូកសរុបគម្រោងចំណូលមិនមែនសារពើពន្ធប្រចាំឆ្នាំ និងរបាយការណ៍ស្ដីពីការអនុវត្តចំណូលមិនមែនសារពើពន្ធ ប្រចាំខែត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំ របស់អង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធនៅថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គោរពរាយការណ៍ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជ្រាប និងពិនិត្យសម្រេច។
នាព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣
លោកកែវ សុគន្ធា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល រួមជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងមានសម្ថកិច្ច ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងដោយកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទីភារកិច្ច តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងការចូលរួម អនុវត្តយ៉ាងសកម្ម ពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងគ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន តាមរយៈការបន្តស្មារតីរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ បានធ្វើអោយ ខេត្តកណ្តាល នៅឆ្នាំ២០២២កន្លងមកនេះ មានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់បទល្មើស ល្បែងស៊ីសង គ្រឿងញៀន និងពង្រឹង ការងារផ្តល់សេវាសាធារណៈជូនប្រជាលរដ្ឋបានល្អប្រសើរ ។
ឯកឧត្តមបន្តថា៖បើទោះបីជាយ៉ាងណាក្តីសមិទ្ធផល និងស្នាដៃការងារខាងលើនេះ រដ្ឋបាលខេត្តកណ្តាលក៏នៅមានការងារសេសសល់ និងបញ្ហាបឈមមួយចំនួនទៀតផងដែរ ដែលទៀមទាអោយក្រុមប្រឹក្សា និងគណៈអភិបាល រៀបចំជាប្រធានបទសម្រាប់ការពិភាក្សានៅក្នុងអង្គសន្និបាតឆ្នាំនេះ ។
ឯកឧត្ដមបន្ថែមថា៖ កិច្ចការទាំងអស់នេះ គឺជាចំណុចគន្លឹះ និងជាការងារអាទិភាព ទាមទារឱ្យយើងត្រូវបន្តខិតខំប្រឹងប្រែង រួមគ្នាថែមទៀត ដើម្បីថែរក្សាសមិទ្ធផល, ស្នាដៃការងារ និងដើម្បីពង្រីកយន្តការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាសុខសុវត្ថិភាព, ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ រាជធានីភ្នំពេញលើគ្រប់វិស័យ។
ក្នុងឱកាសនោះ អង្គសន្និបាតបានសម្រេចបែងចែកក្រុមពិភាក្សា ដែលមានសមាសភាពចូលរួមពី អាជ្ញាធរមូលដ្ឋាន, មន្ទីរ-អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីឯកឧត្តមប្រធានក្រុមប្រឹក្សា ដើម្បីទទួលយកធាតុចូលកាន់តែច្បាស់លាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៥ រួមមាន៖
-ប្រធានបទទី១ ការគ្រប់គ្រងសំណល់ផ្សេងៗ ក្រៅពីសំណល់រឹង-សំរាមដូចជា សំណល់រាវ សំណល់ភក់បង្គន់ សំណល់សំណង់ សំណល់ថ្មពិល-អាគុយ ។ល។
-ប្រធានបទទី២ ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយផ្តោតសំខាន់លើវិវាទដីធ្លី ។
-ប្រធានបទទី៣ បទពិសោធន៍ល្អៗ ក្នុងការសហការរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ និងការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារាំហ្គេមលើកទី១២។
-ប្រធានបទទី៤ ៖ គោលនយោបាយ“ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដោយផ្តោតលើការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរមនុស្សគ្រប់ទម្រង់ និងការធ្វើអធិការកិច្ចហត្ថពលករបរទេស។
-ប្រធានបទទី៥ ៖ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ៕
នៅថ្ងៃចន្ទ ៧រោច ខែ ផល្គុន ឆ្នាំ ខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែ មីនា ឆ្នំា ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល អមដោយមន្រ្តីជំនាញ បានចូលរួមវគ្គបណ្តុះបណ្តាលលើ” មុខងាររៀបចំផែនការថវិកា” នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វគ្គបណ្តុះបណ្តាលខាងលើ រៀបចំដោយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលដឹកនាំដោយលោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង ២៥ សរុបចំនួន ១០៩ រូប ដែលក្នុងនោះ សិក្ខាកាមជាស្ត្រីចំនួន ៤៣ រូប។
នៅក្នុងវគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១២ថ្ងៃ, ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នំា២០២៣ ហើយត្រូវបានបែងចែកទៅតាមអនុមុខងារក្នុងប្រព័ន្ធ និង អ្នកជំនាញអនុវត្តជាមួយប្រព័ន្ធផ្ទាល់ ដែលក្នុងនោះរួមមាន៖
១. មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ប្រព័ន្ធ FMIS
២. ប្រព័ន្ធជំនួយគាំទ្រ PK-The Helper
៣. អនុមុខងាររៀបចំចំណូលថវិកា
៤. អនុមុខងាររៀបចំចំណាយថវិកា
៥.អនុមុខងាររៀបចំបៀវត្សមន្ត្រីរាជការ
៦. អនុមុខងាររៀបចំផែនការយុទ្ធសាស្ត្រថវិកា
៧. អនុមុខងាររៀបចំសូចនាករសមិទ្ធកម្ម
៨. មុខងារររៀបចំផែនការថវិកា (អ្នកអនុម័ត)
នាព្រឹកថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣
លោកកែវ សុគន្ធា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានចូលរួមពិធី ប្រកាសខេត្តកណ្ដាលជា ខេត្តអស់មីន,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល បានចូលរួមអបអរសាទរចំពោះខេត្តកណ្តាល ដែលក្លាយជាខេត្តអស់មីនទី១០ មានន័យថា យើងនៅសល់តែ ១៥ ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមដោយសារគ្រាប់មីន ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៏ថា ក្រោមការជួយគាំទ្រពី គម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ និងការឧបត្ថម្ភគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាគ្រោងនឹងប្រកាសខេត្ត អស់មីនចំនួន ៨ ខេត្តបន្ថែមទៀត បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន៖ ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ចាក់ថា កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា បានចាប់ផ្តើមឡើងនៅឆ្នាំ ១៩៩២ ដើម្បី ឆ្លើយតបបន្ទាន់ទៅនឹងការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន ។ កម្ពុជាបានក្លាយជារដ្ឋភាគី នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ប្រឆាំងមនុស្ស ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា ក្នុងឆ្នាំ ២០០០ ។ ហើយនៅឆ្នាំ ១៩៩៨ តាមរយៈ ការដាក់ចេញ និង ការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ត្រូវបានបញ្ចប់ជាស្ថាពរ ស្របពេលដែលរចនាសម្ព័ន្ធយោធារបស់កម្ពុជាប្រជាធិបតេយ្យ ត្រូវបានផ្ដួលរំលំទាំងស្រុង ហើយព្រះរាជាណាចក្រកម្ពុជា ក៏ទទួលបានមកវិញនូវសុខសន្តិភាព ឯកភាពជាតិ និង បូរណភាពទឹកដីពេញលេញ ដែលជាកត្តាដ៏សំខាន់សម្រាប់ប្រតិបត្តិករបោសសម្អាតមីន ទាំងអស់ ចូលដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា ដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងការដោះ មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ដោយគ្មានការភ័យខ្លាច ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគួសបញ្ចាក់ថា បើទោះបីជាខេត្តកណ្តាលបានប្រកាស ជាខេត្តអស់មីនក៏ពិតមែន ក៏ប៉ុន្តែមិនមានន័យថា ខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ ជាពិសេសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាលិចក្នុងបាតទន្លេ ដែលរាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០២១ បានបង្កើត ក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សាស្រាវជ្រាវ និងដោះស្រាយ កខេត្តកណ្តាល ក៏មានភូមិសាស្ត្រពាក់ព័ន្ធ មាននៅស្រុកមុខកំពូល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក ដោយត្រូវបានរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ ៣,៣៤៧គ្រាប់ ។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ខេត្តកណ្តាលនៅបន្តមានផ្ទៃដីសង្ស័យ មានសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងទំហំប្រមាណ ១៥ ៨០៥ ២៥៣ ម៉ែត្រការ៉េ ស្មើនឹង ១៤៣ ចម្ការគ្រាប់ ក្នុងនោះ មានផ្ទៃ ដីមានគ្រាប់បែកចង្កោម ចំនួន ៥ ៤៩៤ ០១៦ ម៉ែត្រការ៉េ ស្មើនឹង ៥៨ ចម្ការគ្រាប់ ។
នារសៀលថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣
លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តខែមិនា ឆ្នាំ២០២៣,ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល
ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានជំរុញដល់មន្ទីរជុំវិញខេត្ត ត្រូវជួយឧបត្ថម្ភគាំទ្រដល់វិស័យកីឡាក្នុងខេត្ត ដោយត្រូវជ្រើសរើសសំរិតសំរាំង កីឡាបាល់ ទាត់បាល់ទេះ ប្រដាល់ជាដើម មកធ្វើការបង្វឹកបង្កើនសមត្ថភាពឲ្យខ្លាំងខ្លា ដើម្បីចូលរួមប្រកួត ក្នុងស៊ីហ្គេមនាពេលខាងមុខទទួលបានជ័យលាភីចំណាត់ថ្នាក់ល្អ សំដៅជួយលើកស្ទួយ និងគាំទ្រដល់វិស័យកីឡាក្នុងខេត្តកណ្ដាលមានការរីកចំរើនឡើង ចូលរួមបំផុសឲ្យប្រជាពលរដ្ឋលេងកីឡា យ៉ាងហោចណាស់ ១ប្រភេទឲ្យបានគ្រប់ៗគ្នាដើម្បីសុខភាព និងសាមគីភាព។
-ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹកដល់ រដ្ឋបាលសាលាខេត្ត ត្រូវត្រៀមលក្ខណៈរៀបចំកម្មវិធីប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥ ខែកុម្ភៈខាងមុខនេះ ឲ្យបព្រឹត្តិទៅបានរលូន ដោយត្រូវគិតគូរអំពីសមាសភាពចូលរួមឲ្យបានច្បាស់លាស់ រៀបចំសាលប្រជុំខបានល្អបំផុត និងរៀបចំរបាយការណ៍ របៀបវារៈក្នុងកិច្ចប្រជុំឲ្យបានល្អប្រសើរផងដែរ។ ជាងនេះទៅទៀតមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឆ្លើយតបទៅលើសំណួរដែរអាចនឹងត្រូវបានចោទសួរឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងសន្និសិទ្ធការសែតនៅទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យប្រព្រឹត្តិទៅបានរលូន និងជោគជ័យផងដែរ។
-បន្ថែមពីលើនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរស្រុកពញាឮ ត្រូវធ្វើយ៉ាងណាខិតខំ ការរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាលនៅភ្នំព្រះរាជទ្រព្យឲ្យ ប្រព្រឹត្តទៅបានជោគជ័យ បង្កលក្ខណៈសប្បាយរីករាយ ទាក់ទាញ់ចំណាប់អារម្មណ៏ពីមហាជនមកចូលរួចក្នុងកម្មវិធីសង្ក្រាន្តខេត្តកណ្តាលបានច្រើនកុះករ ត្រូវរៀបចំបរិស្ថានឲ្យស្អាត មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ។
ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល“ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ លោកជំទាវជាថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីមន្រ្តីរាជការសរុបចំនួន ៤៨០ នាក់ នៅសាលាជាតិគយ ។
ព្រឹក ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្ត និងមានការចូលរួមពី លោក ហុង ស៊ុនតិច អនុប្រធានមន្ទីរ តំណាង លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញ អង្គភាព រដ្ឋបាលក្នុង ស្រុក សរុប ៣៥ រូប។ កិច្ចប្រជុំខាងលើមានគោលបំណងផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ០៤៣ សសរ ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ដកណ្ដាល ស្ដីពីការកែសម្រួលសមាសភាពអនុគណៈកម្មាធិការវិនិយោគខេត្ដកណ្ដាលឱ្យស្របតាមអនុក្រិត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការរៀបចំនិងការប្រព្រឹត្ដទៅនៃអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ដ ក្នុងគោលបំណងធានាឱ្យការអនុវត្ដច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមានប្រសិទ្ធភាព តម្លាភាពជូនអ្នកវិនិយោគក្នុងនិងក្រៅប្រទេស។ អនុក្រិត្យលេខ១២០ អនក្រ.បក ជំពូកទី ៣ មាត្រា៣ បានចែងថា អនុគណៈកម្មាធិការវិនិយោគខេត្ដ(អ.គ.វ.រ.ខ)មានតួនាទី ភារកិច្ចពិនិត្យនិងសម្រេចលើការចុះបញ្ជីការផ្ដល់ការលើកទឹកចិត្ដ ការធានា ការទិញ ការលក់ ការរួមបញ្ជូលគ្នា ការលុប និងកាដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជនដែលមានទុនវិនិយោគសមមូលនឹង ៥ (ប្រាំ )លានដុល្លារអាមេរិចចុះ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ដសាមីនីមួយៗ ស្របតាមនីតិវិធីដែលកំណត់ដោយអនុក្រិត្យដោយទ្បែក និងស្របតាមបទប្បញ្ញត្ដិនានានៃច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ស្តីពីការអនុវត្តផែនការសកម្មភាពរបស់មន្ទីរ សហវ. រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះមានគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ក្នុងន័យជំរុញ និងដោះស្រាយបញ្ហាប្រឈម ដើម្បីធានាឱ្យការអនុវត្តសម្រេចបានតាមគោលដៅ ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មរវាង អ.គ.ហ. និងមន្ទីរ សហវ. ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាព, បញ្ហាប្រឈម និងជំហានការងារបន្ទាប់ ពាក់ព័ន្ធនឹងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការប្រើប្រាស់គេហទំព័រ និងការបញ្ចប់រៀបចំរបាយការណ៍វិភាគ SWOT រាជធានី-ខេត្តក្នុងឆ្នាំ២០២៣នេះ។ កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រីប្រធាន, អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។
វគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្ដិរដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន SARMIS ជូនមន្រ្ដីបង្គោលមន្ទីរជំនាញ អង្គភាព រដ្ឋបាលខេត្ដ ក្រុង ស្រុក
អប់រំផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ និងយេនឌ័រ និងបំនិនជីវិត”
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣, លោកស្រីខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមជាគណៈអធិបតីក្នុងវេទិការផ្សព្វផ្សាយស្តីពី ''ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ និងយេនឌ័រ និងបំនិនជីវិត'' ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ជូនប្រជាពលរដ្ឋ នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល
អបអរសាទរ ពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “ឯកឧត្តម គង់ សោភ័ណ្ឌ - Kong Sophorn Cup”
និងព្រឹត្តិការណ៍សម្ដែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Beyond the Games ក្រោមមូលបទ “បេះដូងលោតក្នុងចង្វាក់តែមួយ"
ខេត្តកណ្ដាល ៖ នៅព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល" Kong Sophorn Cup" លើកទី២ ឆ្នាំ២០២៣ និងពិធីសម្ដែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ "Bayond The Games" ក្រោមមូលបទ" បេះដូងលោតក្នុងចង្វាក់តែមួយ"ប្រចាំខេត្តកណ្ដាល នៅពហុកីឡាដ្ឋានខេត្តកណ្ដាល។
" កីឡារស់ ក្នុងសន្តិភាព" សូមជម្រាបថា៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់ និងការសម្តែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Beyond The Games ដែលបានប្រព្រឹត្តិយ៉ាងអធិកអធមនាឱកាសនេះ គឺដើម្បីអបអរសាទរក្នុងការត្រៀម ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលទង់ជាតិកម្ពុជានឹងអណ្តែតឡើងប្រកប ដោយ មោទកភាព ក្នុង នាមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់ មួយក្នុងសកលលោក ដែល នៅសល់តែ ៦៣ថ្ងៃ ទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ( SEA Games ) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិ ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។
Beyond The Games គឺលើសពីកីឡា លើសពីការប្រកួត Beyond The Games គឺចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ, កីឡាផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ, កីឡាផ្សារភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព។
នារសៀលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ២:០០ នាទី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូអនឡាញ ស្តីពី “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ- ការកែលម្អការរៀបចំផែនការថវិកាសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក” ដោយមានការចូលរួមជាវាគ្មិនពីលោកសាស្ត្រាចារ្យ Shandre M. Thangavelu មកពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី, ទីប្រឹក្សា អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ នៃ អ.គ.ហ., និងតំណាងមន្ទីរ សហវ. ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមជាសិក្ខាកាមពីអង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីទ្រឹស្តី, វិធីសាស្រ្ត និងការអនុវត្តរបស់បណ្តាប្រទេសជាគំរូមួយចំនួន ក្នុងការរៀបចំផែនការថវិកា សម្រាប់ជំរុញការលូតលាស់សេដ្ឋកិច្ចក្នុងស្រុក និងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ។
On Friday, 24th December 2021, at 2:00 pm, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF) and the Deputy Secretary-General of General Secretariat of PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Admin, Finance and M&E Division, senior specialists and specialists of GSC, led a virtual workshop on “Budget-Policy Linkage: Improve Budget Planning to Support Domestic Economic Development” with the participations as the speakers from Professor Shandre M. Thangavelu from University of Adelaide, Australia, GSC advisors, GSC senior specialists and specialists, and representatives of Preah Sihanouk Provincial Department of Economy and Finance. This workshop is intended to raise awareness of theory, methodology, and good practice of some countries in budget formulation to support domestic economic development and to promote public service delivery and with the participation of entities under MEF, capital/provincial departments of economy and finance and line ministries.
ពិធីជួបសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល, នាព្រឹកថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង
១០:៣០ ព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ. និងជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេស ក.ម.រ., អមដោយ ឯកឧត្តមអនុប្រធាន ក.ម.រ. និងសមាជិកនៃ ក.ម.រ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ៖
«សេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយមូលបត្ររដ្ឋ» តាមរយៈប្រព័ន្ធវីឌីអូអនឡាញ។
********************************************
On Wednesday 22 December 2021 at 10:30 am, H.E Pen Thirong, Under Secretary of State of the MEF, Deputy Secretary-General of GSC and Permanent Deputy Chair of PFDGS-TWG, accompanied by H.E. Deputy Chair, Member of PFDGS-TWG and relevant senior specialists and specialists of MEF, led a meeting to review and discuss on Draft Prakas on Government Securities Issuance via Video Conference.
នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) , ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ កសហវ. ដើម្បីពិភាក្សាលើរបៀបវារៈចំនួន ២ ដូចខាងក្រោម៖
១. បទបង្ហាញស្តីពីសេចក្តីព្រាងយុទ្ធសាស្រ្តស្តីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ មូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១ និង
២. បទបង្ហាញស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ នៃ កសហវ. ព្រមទាំងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមអង្គភាពក្រោមឱវាទ កសហវ. ។
********************************************
On Monday, 20 December 2021, at 9:00am, At Ministry of Economy and Finance (MEF), H.E. Akka Pundit Sopheacha Aun Pornmoniroth, Deputy Prime Minister, Minister of the Ministry of Economy and Finance and Chairman of PFM Reform Steering Committee, led a virtual PFM Reform Commission Meeting to discuss two agendas as the following:
1. Presentation on the Draft Strategy on Implementing Accrual Basis Public Accounting Standards in Cambodia 2021-2031
2. Presentation on monitoring the progress of implementing 5 key strategies under PFM reform program.
This meeting is with the participations of MEF’s Management and PFM reform working groups of entities under MEF.
នាថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:៣០ នាទី ព្រឹក, ឯកឧត្តម រស់ សីសវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អ.គ.ហ. តាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិនិត្យលទ្ធផលបឋមនៃការតាមដានវឌ្ឍនភាពការអនុវត្តយុទ្ធសាស្រ្តគន្លឹះទាំង ៥ ក្នុងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង លោកប្រធានផ្នែក មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ. ហើយកិច្ចពិភាក្សាត្រូវបានផ្តោតលើការបែងចែកភារកិច្ចជូនឯកឧត្តមអគ្គលេខាធិការរង ដើម្បីដឹកនាំមន្រ្តីជំនាញតាមផ្នែក ក្នុងការរៀបចំខ្លឹមសារវិភាគ សម្រាប់ត្រៀមរាយការណ៍ជូនគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
********************************
On Friday, 17th December 2021, at 9:30, H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance (MEF) and the Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC) led a GSC internal meeting to review preliminary result of implementing the 5 core reform strategies in PFMRP. The meeting is participated by all deputy secretary general of GSC, head of admin finance and M&E, senior specialist and specialists of GSC. Discussion of the meeting focuses on framing the analytical information to prepare for reporting to the PFM reform committee of MEF.
នាថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៣:០០ នាទីរសៀល, ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ អ្នកជំនាញការអឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិនិត្យ និងផ្តល់យោបល់លើ “សេចក្តីព្រាងនៃការវាយតម្លៃលើបច្ច័យនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងការរួមចំណែកកែលម្អប្រព័ន្ធ និងការផ្តល់សេវាសាធារណៈ ”។
***********************************
On Thursday, 16 December 2021, at 3:00pm, H.E. Meas Soksensan, the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), representative of H.E. Ros Seilava, Secretary of State of the Ministry of Economy and Finance and the Secretary General of GSC, accompanied by Senior Specialists and Specialists of GSC, led a discussing meeting via video conference with Technical Assistants from EU to review on “the Zero Draft of PFM Impact Assessment Focusing on System and Public Service Delivery”.
នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ៩:០០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស, តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយលោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាអនុប្រធានក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេស បានចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារចំពោះចំណូលពីសេវាសាធារណៈ ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និងក្នុងលក្ខខណ្ឌនៃការចែករំលែកចំណូលពីសេវាសាធារណៈនិងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ” តាមរយៈប្រព័ន្ធវីឌីអូអនឡាញ ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការ នៃ កសហវ. និងជាប្រធានក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារចំពោះកិច្ចកម្រិតថ្នាក់ដឹកនាំ និងក្រុមការងារចំពោះកិច្ចកម្រិតបច្ចេកទេសរៀបចំក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងលក្ខខណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
***********************************
On Tuesday , 14th December 2021, at 9:00am, H.E. Yeth Vinel, Under-Secretary of State of the Ministry of Economy and Finance (MEF), the Deputy Secretary-General of General Secretariat of the PFM Reform Steering Committee (GSC), and the Chairman of Ad-hoc Technical Working Group, representative of H.E. Ros Seilava, Secretary of State of the MEF and the Secretary-General of GSC, accompanied by Mr. Um Youthy, Head of Amin, Finance, M&E Division of GSC, and Vice Chairman of Ad-hoc Technical Working Group joined a virtual meeting to discuss the Draft Prakas on the principles and procedures for non-tax revenue management in condition of functions transferring for revenue from public services, revenue from fines and penalties, and in condition of sharing revenue from public services and revenue from state property from national administrations to sub-national administrations. This meeting is led by H.E Vong Sandab, Secretary of State of the MEF and the Chairman of Ad-hoc Working Group at Management Level with the participations of technical Ad-hoc working group and ad-hoc working group at management level for formulating legal framework for managing non-tax revenue in condition of transferring and sharing non-tax revenue from line ministries to sub-national level.
នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១, វេលាម៉ោង ១០:៣០ នាទី ព្រឹក, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយ លោក អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូអនឡាញជាមួយតំណាងរូបិយវត្ថុអន្តរជាតិ ពិភាក្សាអំពី “លទ្ធផលបឋមនៃការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដំណាក់កាលទី១ ដំណាក់កាលទី ២ និងដំណាក់កាលទី៣ (កំពុងអនុវត្ត)” ។
********************************************
On Wednesday, 8th December 2021, at 10:30am, H.E. Yeth Vinel, Under Secretary of State of the Ministry of Economy and Finance (MEF) and Deputy Secretary General of General Secretariat of the Public Financial Management Reform Steering Committee (GSC), accompanied by Mr. Um Youthy, Head of Administration Finance and Monitoring and Evaluation Division, Senior Specialist and Specialists of GSC, led a virtual meeting with representatives of International Monetary Fund (IMF) to discuss “the preliminary results of the efficiency of implementing FMIS Phase 1, Phase 2 and Phase 3 (Implementing)”.
asdf